លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ

សារព័ត៌មាន ណាញធីវី

ខេត្តកំពង់ស្ពឺ៖ លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្ថលេខ ១៦១៥៧២ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌព្រោះតែមិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះ យោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ។


នេះបើតាមអនុក្រឹត្យរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ

ការសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ គឺតាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ២៧៩អនក្រ.តត ចុះថ្ងៃទិ១៨ ខែមីនា ឆ្នាំ២០២៦ ។


ការសម្រេចលុបឈ្មោះវរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្តលេខ ១៦១៥៧២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ បែបនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់អំពីមូលហេតុឱ្យដឹងថា «មិនគោរពច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»៕

#9tvnews 











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top