(ខេត្តព្រៃវែង) ៖ ជារៀងរាល់ថ្ងៃនេះកាស៊ីណូម៉ូណាកូ «MONAKO» បានបើកឪកាសអោយប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់តែម្ដងបានយកមាន់ទៅបញ្ជាល់យ៉ាងគគ្រឹកគគ្រេងតែម្ដង ហើយដោយឡែកជនជាតិវៀតណាមក៏បានសម្រុកចូលលេងកាណូមួយនេះ មានខ្លះក៏បានផាស្ព័រ ឯខ្លះទៀតក៏អត់មានដែរ ម្យ៉ាងទៀតមានប្រភពព័ត៌មានបង្ហាញថា កាស៊ីណូមួយនេះមិនមានច្បាប់ពាក់ព័ន្ធគ្រប់គ្រាន់នៅឡើយទេ ហើយអាចមានអ្នកនៅពីក្រោយខ្នងទើបអាចដំណើរបានយ៉ាងរលូន នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពព័ត៌មាន ណាញធីវី ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ។
យោងតាមប្រភពព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ បានថ្លែងប្រាប់អង្គភាពព័ត៌មានថា៖ កាស៊ីណូម៉ូណាកូ «MONAKO» ដែលមានទីតាំងស្ថិតនៅច្រកព្រំដែនអន្ដរជាតិបន្ទាយចក្រី ភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានដំណើរការជាយូណាស់មកហើយ ជារៀងរាល់ថ្ងៃនេះកាស៊ីណូមួយនេះបានបើកឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនយកមាន់ទៅបញ្ជាល់យ៉ាងសេរីតែម្ដង ដែលខុសនឹងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាហាមប្រាមមិនអោយប្រជាពលរដ្ឋខ្មែរលេងល្បែងខុសច្បាប់។ សម្លេងហ៊ោកញ្ជៀវអឺងកងមានទាំងជនជាតិខ្មែរ និងវៀតណាមខ្លះចាញ់ខ្លះឈ្នះផ្អើលតំបន់នោះតែម្ដង សូម្បីតែអាជ្ញាធរក៏មិនហ៊ានប៉ះ ឬចូលទៅណែនាំឲ្យបញ្ឈប់សកម្មភាពបើកដៃរឲ្យជនជាតិខ្មែរចូលលេងនោះដែរ អាចមានអ្នកមានអំណាចនៅពីក្រោយខ្នង។
ខណៈពេលបច្ចុប្បន្ននេះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែលុបបំបាត់ករណីល្បែងស៊ីសងខុសច្បាប់ក៏ដូចជាអនឡាញគ្រប់ប្រភេទដែរ កាស៊ីណូម៉ូណាកូ «MONAKO» ក៏មានការសង្ស័យថា បង្កប់ល្បែងអនឡាញមួយចំនួនផងដែរ ខណៈប្រភពមួយនេះមិនទាន់អះអាងថា ពិតប្រាកដឬយ៉ាងនោះទេ មានតែមន្ដ្រីជំនាញ ឬអធិការរកិច្ចរបស់ក្រសួងមហាផ្ទៃក៏ដូចជាកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិទើបអាចស៊ើបអង្កេតបាន។ ទោះបីជាយ៉ាងណាក៏ដោយបញ្ហាខាងលើនេះ ប្រជាពលរដ្ឋអះអាងថា អាជ្ញាធរក៏មិនគួរបណ្ដែតបណ្ដោយឲ្យមានការចូលលេងយ៉ាងសេរីបែបនេះពេកដែរ ព្រោះកម្ពុជាយើងកំពុងតែបង្រ្កាបករណីអនឡាញនៅតាមរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាៗ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពព័ត៌មាន ណាញធីវី គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីសំណាក់ម្ចាស់កាស៊ីណូម៉ូណាកូ «MONAKO» បាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង រួមទាំងមិនអាចទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានក្នុងទឹកដីល្បែងនេះបាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង ពិសេសអ្នកពាក់ព័ន្ធមួយចំនួនបាននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយអង្គភាពព័ត៌មាន ណាញធីវី នឹងរងចាំមើលថា កាស៊ីណូម៉ូណាកូ «MONAKO» នៅតែបន្ដសកម្មភាពបែបនេះជាបន្ដទៀតឬយ៉ាងណា ហើយក្រសួងមហាផ្ទៃ ពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នឹងមានវិធានការណ៍ក្រោយបែកធ្លាយករណីអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងយ៉ាងអនាធិបតេយ្យបែបននេះ។ ទោះជាយ៉ាងណាអង្គភាពព័ត៌មាន ណាញធីវី នូវតែរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ៖ 012 799 572 ណាញធីវីនឹងធ្វើបច្ចុប្បន្នភាពនៅវគ្គក្រោយ៕ អត្ថបទ៖ នាគក្រហម


.jpg)
.jpg)
.jpg)
