ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវ ក្រោយធ្លាយវីដេអូកូនម្ចាស់បុរីទួលសង្កែ ប្រើហិង្សាលើប្រពន្ធជាលទ្ធផលសំណុំរឿងនៅនាយកដ្ឋានព្រហ្មទណ្ឌ

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ ក្រោយធ្លាយវីដេអូកូនម្ចាស់បុរីទួលសង្កែ ប្រើហិង្សាលើប្រពន្ធ លោកឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវភ្លាមៗ។


ជាលទ្ធផលក្រោយធ្វើការស្រាវជ្រាវ ស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាននោះទេ ដោយបានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃរបស់នាយកដ្ឋានព្រហ្មទណ្ឌ។


យោងតាមរបាយការណ៍របស់ក្រុមការងារព័ត៍មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន 9TV NEWS  ទទួលបាននៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផ្សព្វផ្សាយខ្លឹមសារ បែកធ្លាយរូបភាព «កូនប្រុសម្ចាស់បុរីទួលសង្កែ ឈ្មោះ គង់ វុទ្ធី ប្រើហិង្សាលើប្រពន្ធ» ក្រោយពីឃើញការផ្សព្វផ្សាយដូចខ្លឹមសារខាងលើរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវចំពោះការផ្សព្វផ្សាយករណីខាងលើនេះ។


ដោយហេតុការណ៍នេះកើតឡើងអំឡុងឆ្នាំ២០២៥ ពាក់ព័ន្ធករណីនេះ ស្ត្រីរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាននោះទេ។ ស្រ្តីរងគ្រោះបានទៅពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ។ បច្ចុប្បន្នករណីហិង្សាខាងលើកំពុងស្ថិតក្នុងការអនុវត្តន៍តាមនីតិវិធីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


សូមបញ្ជាក់ថា ស្រ្តីម្នាក់ប្រើប្រាស់បណ្ដាញសង្គមឈ្មោះ Sarany Teng បានបង្ហោះវីដេអូ រូបភាព និងភ្ជាប់ជាមួយខ្លឹមសារដែលបានអះអាងថា ខ្លួនស្ដ្រីបានប្ដីប្រើប្រាស់អំពើហិង្សាលើយ៉ាងធ្ងន់ធ្ងរ រហូតគំរាមសម្លាប់។ បុរសជាប្ដីនោះ ត្រូវបានស្ដ្រីរងគ្រោះបញ្ជាក់ថា ជាកូនប្រុសម្ចាស់បុរីទួលសង្កែឈ្មោះ គង់ វុទ្ធី។


ក្នុងវីដេអូដែលត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពឃោរឃៅនៃការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ តាមរយៈការវាយដំនៅមុខសមាជិកគ្រួសារផ្សេងទៀតដែលមានទាំងក្មេង និងចាស់ ដោយមិនញញើតដៃឡើយ។ ស្ថានភាពនេះ ប្រសិនបើមានមិនសមាជិកគ្រួសារផ្សេងទៀតទេនោះ ស្ដ្រីខាងលើអាចឈានដល់ការបាត់បង់ជីវិតដោយសារបុរសជាប្ដីវាយដំតែម្ដង។


ក្នុងគណនី Facebook ស្ដ្រី Sarany Teng បានរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា៖

«ជីវិតរបស់នាងខ្ញុំពិតជាថ្លៃណាស់ បេីមិនមានម្តាយខ្ញុំទ្រពីក្រោយទេ ខ្ញុំពិតជាមិនមានជីវិតរសដល់ថ្ងៃនេះ នោះទេ។ ឈ្មោះ គង់ វុទ្ធី ដែលជាកូនរបស់ម្ចាស់បុរីវីឡាទួលសង្កែ បានប្រើនូវអំពេីហឹង្សាយ៉ាងឃោឃៅមកលើខ្ញុំដែលជាប្រពន្ធ។ គាត់បានវាយមកលើនាងខ្ញុំ និងបានសំឡុតថា «សំណាងហេីយបេីអញមានកាំភ្លើងនៅនឹងដៃអញបាញ់នាងឯងសម្លាប់ចោលហេីយ» ឈ្មោះ គង់ វុទ្ធី គឺបានវាយដំមកលើនាងខ្ញុំនៅក្នុងបន្ទប់គេងខាងលើ រួចហើយមកដល់ផ្ទះខាងក្រោម ចាប់បោករូបនាងខ្ញុំដូចសត្វធាតុនៅមុខ ម្តាយ ឪពុក ប្អូនៗគាត់។


ខ្ញុំមិនចង់បង្ហោះនូវកាមេរ៉ាសកម្មភាពយ៉ាងឃោឃៅនេះទេ តែខ្ញុំមិនយល់ តេីខ្ញុំដួលដោយខ្លួនឯង ឬត្រូវគេចាប់បោក? ឪពុកគាត់និយាយប្រាប់ខ្ញុំថា កូនគាត់មិនបានចាប់បោកទេ គឺគ្រាន់តែទាញដៃ ខ្ញុំក៏ដួល។

គាត់ថាគាត់បានឲ្យប៉ូលីសមេីលកាមេរ៉ា ហេីយប៉ូលីសក៏និយាយអញ្ចឹងដែរ។ ម្តាយគាត់ថា កូនរបស់គាត់ក៏គ្រាន់តែដើរទៅក្បែរសោះខ្ញុំក៏ដួលតែម្តង។ ប្អូនរបស់គាត់បានឆ្លេីយនៅនឹងប៉ូលីសថា មិនបានឃេីញបោកទេឃេីញតែខ្ញុំដួល៕


















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top