(ភ្នំពេញ) ៖ ពិតជាមិនធម្មតាមែនទីតាំងមាន់អនឡាញដុះស្លែ និងមានបង្កប់ឡូតូ៍8888ស្ថិតនៅត្រង់ចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលគ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានធ្វើការចុះបង្ក្រាបទាល់តែសោះ មានការបើកលេងជាយូណាស់មកហើយ សូម្បីតែអាជ្ញាធរក៏បិទភ្នែកមិនហ៊ានប៉ះដែរ នេះបើយោងតាមអង្គភាពព័ត៌មាន យើងខ្ញុំ ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ។
យោងតាមប្រភពព័ត៌មាន ដែលយើងខ្ញុំទទួលបាន បញ្ជាក់ថា ទីតាំងល្បែងចាក់ភ្នាល់អនឡាញមួយកន្លែងនេះបានទទួលភ្ញៀវចាក់ជារៀងរាល់ថ្ងៃតែម្ដង ដែលគ្មានអាជ្ញាធរណាហ៊ានបង្ក្រាបទាល់តែសោះ សង្ស័យតែទីតាំងមួយនេះមានខ្នងបង្អែកធំហើយមើលទៅ។ នាពេលកន្លងមកបើទោះបីជារាយការណ៍ដល់អាជ្ញាធរក្ដីក៏គ្មានប្រសិទ្ធភាពដែរ អោយតែពេលដឹងព័ត៌មានដល់អាជ្ញាធរ គឺមានតែការផ្អាកការចាក់ឆ្នោតនេះជាបណ្ដោះអាសន្នសិន រួចពេលស្ថានភាពគ្មានអ្នករាយការណ៍ ទើបអាចដំណើរឡើងវិញបានដោយគ្មានកង្វល់អ្វីបន្ដិចសោះ។
ប្រភពពីកន្លែងលេងល្បែងស៊ីសងមួយនេះបានបង្ហើបឲ្យដឹងថា លោកបូ គឺជាអ្នកកាងល្បែងស៊ីសងខុសច្បាបើមួយនេះ ព្រោះលោកថាបានសែនអស់ហើយ លេងទៅគ្មានអ្នកណាចុះមកទេ។ បើមានអ្នកណាចុះមកមែននោះ គឺលោកបូ ដឹងមុនហើយ។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺពីលោកបូ បាននោះទេ គិតត្រឹមរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ដោយសារពុំមានលេខទំនាក់ទំនង ដើម្បីឲ្យលោកជួយបំភ្លឺករណីខាងលើនេះ ថាតើពិតដូចជាការលើកឡើងដែរឬទេ?
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានហាមឃាត់អ្នកលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយយោងតាមបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានាជាបន្ទាន់ ត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៍ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឲ្យសភាពការណ៍។ ប៉ុន្ដែការរីករាលណានៃបទល្មើសទាំងផ្ដើមពីម្ចាស់ទីតាំងបញ្ជាល់មាន់តាមអនឡាញ និងបានដាក់ឡូតូ៍ 8888 នេះហើយ។
ចំពោះបញ្ហាខាងលើនេះ អង្គភាពយើងខ្ញុំ រងចាំមើលថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ លោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងមានវិធានការណ៍បែបណា? ខណៈកន្លងទៅលោកតែងតែយកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសងនេះតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំនៅតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមលេខ 012 799 572 ៕










