គម្រោង​វិនិយោគចំនួន​៩ ជាមួយទុនវិនិយោគជាង​៤២០​លាន​ដុល្លារ ត្រូវ​បាន​លើក​យកមកពិនិត្យពិភាក្សា​ដើម្បីចុះបញ្ជីជាផ្លូវការ

សារព័ត៌មាន ណាញធីវី

ភ្នំពេញ ៖ គម្រោង​ចំនួន ៩ ជាមួយនឹង​ទុនវិនិយោគប្រមាណ៤២០លានដុល្លារអាមេរិក ត្រូវ​បាន​លើយក​មក​ពិនិត្យ​និងពិភាក្សា​ ក្នុង​កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៦ ។​ ការ​លើក​យកមកពិនិត្យ​និងភាក្សា​លើ​គម្រោង​ទាំង​នេះ ស្រ​បតាមសំណើរបស់​ក្រុមហ៊ុន​សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។

បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី១០ កុម្ភៈ ២០២៦ បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនីនិងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស, វិស័យទេសចរណ៍ចំនួន១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១.៣៤១បន្ទប់, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានបណ្តុះមេផ្សិតនិងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា គម្រោងវិនិយោគទាំង៩ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង ។

គួរ​បញ្ជាក់ថា​ក្នុង​ខែដំបូង​នៃឆ្នាំ ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានសម្រេច​ចុះបញ្ជី​លើ​គម្រោង​វិនិយោគ ចំនួន​៤៣ ជាមួយ​ដើម​ទុន​ប្រមាណ ៧៥២លានដុល្លារអាមេរិក​ ឌែល​អាច​បង្កើតការងារ​បានប្រមាណ​២ម៉ឺន​៦ពាន់នាក់ ។ បើប្រៀបធៀបនឹង​ខែមករា ឆ្នាំ ២០២៥​ ចំនួនគម្រោង​វិនិយោគ មានកា​រថយ​ចុះ ប្រមាណ ៣៧ភាគរយ ខណៈដើម​ទុន​ចុះ​​បញ្ជី​វិនិយោគ​មានការ​កើនឡើង​ប្រមាណ០,៤៥ភាគរយ ៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top