ក្រុមហ៊ុន​ HGB Auto ប្រកាស​ឱ្យ​ភ្នាក់ងារលក់​ មិនមានសិទ្ធិ​អនុញ្ញាត​ បញ្ឈប់ជា​បន្ទាន់​នូវការនាំចូលរថយន្ត Mazda មកកាន់​កម្ពុជា​

សារព័ត៌មាន ណាញធីវី

ភ្នំពេញ ៖ ក្រុមហ៊ុន HGB Auto ដែលជាក្រុមហ៊ុនទទួល​បានសិទ្ធិនាំចូល​និងចែកចាយរថយន្ត​ម៉ាក Mazda ផ្ដាច់មុខ​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​បានចេញសេចក្ដីប្រកាសព័ត៌មានមួយ​ ឱ្យ​ភ្នាក់ងារ​លក់ ដែលមិនមាន​សិទ្ធិអនុញ្ញាត​បញ្ឈប់ជា​បន្ទាន់នូវ​ការនាំចូលរថយន្តម៉ាក Mazda មកកាន់ទីផ្សារ​ប្រទេស​កម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រុមហ៊ុនHGB Auto បានឱ្យដឹងថាក្រុមហ៊ុន HGB Auto គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ និងតំណាង​ចែកចាយជាផ្លូវការរបស់​ក្រុមហ៊ុន Mazda ប្រទេស​ជប៉ុន ប្រចាំប្រទេសកម្ពុជា ហើយក្រុមហ៊ុន​មានសិទ្ធិពេញលេញ​តាមផ្លូវ​ច្បាប់​ក្នុងការនាំចូល ចែកចាយ និងផ្ដល់​សេវា​កម្មក្រោយការ​លក់​សម្រាប់រថយន្ត​ Mazda គ្រប់ស៊េរី​រួម​បញញចូលទាំង​វត្ត​មាន​នៃរថយន្ត​អគ្គិសនី ( EV) ជំនាន់​ថ្មី​ដែលជា​នវានុវត្តន៍ចុងក្រោយ​បង្អស់របស់​ MAZDA ។​

សេចក្ដីប្រកាស​បន្តថា រាល់​ប្រតិបត្តិការ​លក់ និងចែកចាយរថយន្ត​ Mazda ដែលធ្វើឡើងតាមរយៈក្រុមហ៊ុន​អេចជីប៊ី អូតូ គឺជាការ​អនុវត្ត​ស្រ​បតាមកិច្ច​សន្យា​ផ្ដាច់មុខ និង​បទប្បញ្ញត្តិ​ស្ដីបីការនាំចូលរថយន្ត​ថ្មីមកកាន់​ទីផ្សារ​កម្ពុជា ព្រមទាំង​ត្រូវ​បានទទួលស្គាល់ជាផ្លូវការ​​ដោយក្រសួង​ពាណិជ្ជកម្ម​ ។

ដើម្បីជាឆ្លើយតប​ទៅនឹ​ងការ​ចរាចរណ៍លក់​នូវ​រថយន្ត​ដែលមិនទាន់ទទួលបាន​ការអនុញ្ញាតឱ្យនាំចូលចែកចាយ ជូនទៅដល់​អតិថិជន​ប្រើប្រាស់​នាពេល​ថ្មីៗនេះ តាមរយៈភ្នាក់ងារ​លក់ដែល​មិនទទួលបានសិទ្ធិ​អនុញ្ញាត​ស្រ​បច្បាប់ ក្រុមហ៊ុន​សូម​ប្រកា​សឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវទង្វើ​មិន​ស្រ​បច្បាប់នេះ មិនឱ្យលើសពីមួយខែចាប់ពី​ពេលជូនដំណឹង​នេះតទៅ បើមិនដូច្នោះទេ ក្រុមហ៊ុន​នឹងរក្សា​សិទ្ធិ​អនុវត្តទៅតាម​ផ្លូវច្បាប់​ចំបោះភ្នាក់ងារលក់​រថយន្ត​ MAZDA ដែលគ្មានការ​អនុញ្ញាតទាំង​នោះ ក្នុងនោះដើម្បីចូលរួម​ការពារ​ទៅលើ​សុវត្ថិភាព​របស់អតិថិជន​របស់​យីហោ​ MAZDA ជាចម្បង​ ជៀស​វាងការ​ប្រើប្រាស់​ចំរថយន្ត​ដែលគ្មានស្តង់ដារ​អនុញ្ញាតត្រឹមត្រូវ ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top