(ភ្នំពេញ)៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទំនាក់ទំនងអញ្ជើញក្រុមគ្រួសារកុមារីរងគ្រោះមកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះថ្នាក់ ដែលបណ្តាលមកពីរថយន្ត២គ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីរ។
តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងទៀតថា ដោយគិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះ មានរយ:ពេល៥ឆ្នាំ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។
សូមជម្រាបថា កុមារីរងគ្រោះម្នាក់ ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំង២ ដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះ និងបងប្រុសបង្កើតម្នាក់ទៀត កំពុងដើរលើចិញ្ចើមថ្នល់ ទៅសាលារៀន។ គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះ មានរយ:ពេល៥ឆ្នាំ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។
ទទួលបានដំណឹងនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះ មកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះ។
សូមបញ្ជាក់ថា ជានិច្ចកាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន តែងប្រតិបត្តិខ្ជាប់ខ្ជួននូវ តួនាទីភារកិច្ច ក្រោមការណែនាំចង្អុលបង្ហាញពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយកិត្តិបណ្ឌិត យុត្តិធម៌ឥតលំអៀង សម្តេចទាំងទ្វេតែងតែការពារ និងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយគ្មានការរើសអើង៕





