រោងចក្រផលិតនិងកែច្នៃ បារី គ្មានស្លាកយីហោនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បើកដំណើរការយ៉ាងរលូនដោយគ្មានការអើពើពីមន្ត្រីសមត្ថកិច្ចណាមួយឡើយ

សារព័ត៌មាន ណាញធីវី

តាកែវ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ចំណុចគីឡូ៣១ លាក់បំពួននៅក្នុងឃ្លាំងដីឡូដែលគេស្គាល់ថា ជារបស់លោកជំទាវមួយរូប ឋិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី  ខេត្តតាកែវជាកន្លែងផលិត កែច្នៃបារី ដែលជាសារធាតុញៀន ធ្វើឲ្យមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត ។នេះបើតាមអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា លោក ភួង ឈីង អភិបាលស្រុកបាទី ជាពិសេស ឯកឧត្តម វុី សំណាង ក្នុងនាមគណ:មេបញ្ជាការឯកភាព ខេត្តតាកែវ សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះថាទីតាំងខាងលើបង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ពិសេសក្លិនថ្នាំ ធំក្លិនយ៉ាងខ្លាំងពេលដែលខ្យល់បក់មកម្ដងៗ ជាក់ស្តែងនៅថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០២៦នេះ អង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំង ដើម្បីសាកសួរព័ត៌មានពីម្ចាស់ទីតាំងខាងលើ តែមិនទទួលបានលទ្ធផលនោះទេ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់លោកភួង ឈីម អភិបាលស្រុកបាទីដែលលោកមានតួនាទីជាប្រធានគណៈបញ្ជាការស្រុក តាមរយៈលេខទូរសព្ទជាច្រើនដងនៅពេលដែលខលចូលតែមិនមានអ្នកទទួល ក្រោយមកក្រុមការងារបានទំនាក់ទំនងតាមរយៈតេឡេក្រាមបន្ថែមតែមិនមានការចូលមើលនោះទេ ទើបក្រុមការងារ ធ្វើការផ្ដិតយកភាព ដើម្បីចុះផ្សាយជម្រាបជូន ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញឲ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមលេខ 012 799 572 ណាញធីវីនឹងធ្វើបច្ចុប្បន្នរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ ដោយ៖ នាគក្រហម













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top