ធនាគារ អ៊ូរី បាននាំយកថវិកាចំនួនប្រមាណជាង៣ម៉ឺនដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦, ក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ២៩ ៣១៣.៦៥ ដុល្លារ និង ២៣ ៣៣១ ១០០ រៀល ពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក WOORI BANK (CAMBODIA) ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ក្នុងពិធីប្រគល់ទទួលថវិកាបរិច្ចាគនេះ, ភាគីទាំងពីរក៏បានពិភាក្សាគ្នា ផងដែរ អំពីលទ្ធភាពដែលធនាគារអាចចូលរួមក្នុងសកម្មភាពកៀរគរថវិកាបរិច្ចាគពីគណៈគ្រប់គ្រង បុក្គលិក និងអតិថិជនរបស់ធនាគារ WOORI BANK (CAMBODIA) ក៏ដូចជាពីសាធារណជន ក្នុងយុទ្ធនាការសំខាន់ៗ ទាំងយុទ្ធនាការ ដែលមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង និងយុទ្ធនាការដែលធនាគារបង្កើតឡើង ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមរបស់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top