ឃ្លាំងលក់រថយន្ត សារិន ១៦៨ ផ្លូវ ២០០៤ រងការរិះគនពីអតិថិជនយ៉ាងចាស់ដៃ ខណៈលក់រថយន្តគ្មានគុណភាព និងចង់ស៊ីដាច់លុយកក់ភ្ញៀវចំនួន៥០០ដុល្លារ

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ អតិថិជនម្នាក់បានឡើងមកបង្ហាញការមិនពេញចិត្ត និងទាមទារឱ្យឃ្លាំងលក់រថយន្ត ឃ្លាំងសារិន១៦៨ លើកំណាត់ផ្លូវ ២០០៤ ធ្វើការបង្វិលប្រាក់កក់ចំនួន ៥០០ដុល្លារ មកវិញ ក្រោយពីការចរចាទិញ-លក់រថយន្តមិនមានភាពចុះសម្រុងនឹងគ្នាដោយសារសភាពឡានរបស់ឃ្លាំងនេះ មិនមានគុណភាពល្អ។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។


យោងតាមការរៀបរាប់ពីអតិថិជនបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោកបានដាក់ប្រាក់កក់ចំនួន ៥០០ដុល្លារ ក្នុងគោលបំណងទិញរថយន្តមួយគ្រឿងជូនកូនស្រី។ ប៉ុន្តែ នៅពេលដែលបានមកពិនិត្យរថយន្តជាក់ស្ដែង លោកបានឃើញថា រថយន្តនោះមានភាពទ្រុឌទ្រោម និងខូចខាតច្រើន ដែលមិនសមស្របតាមការរំពឹងទុក។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវប្រឈមនឹងការចំណាយបន្ថែមលើសេវាកម្ម និងការជួសជុលផ្សេងៗប្រហែល ៦០០ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យលោកមិនអាចទទួលយកបាន។


ប្រភពដដែលបន្តថា ក្រោយពីពិនិត្យឃើញស្ថានភាពរថយន្តមិនត្រូវតាមការចង់បាន និងមានការចំណាយបន្ថែមច្រើន លោកបានសម្រេចចិត្តមិនទិញបន្ត និងបានស្នើសុំប្រាក់កក់ចំនួន ៥០០ដុល្លារនោះវិញ។ ប៉ុន្តែភាគីម្ចាស់ឃ្លាំងមិនបានយល់ព្រមប្រគល់ប្រាក់នោះជូនលោកវិញឡើយ ដែលធ្វើឱ្យអតិថិជនរូបនេះយល់ថា ជាការខាតបង់ និងសំណូមពរត្រឹមតែពីរជម្រើសប៉ុណ្ណោះគឺ «ស្នើសុំប្រាក់កក់វិញ ឬដំណោះស្រាយដ៏សមរម្យសម្រាប់លោក» ដោយមិនចង់ឱ្យមានបញ្ហារីករាលដាលវែងឆ្ងាយនោះទេ។


ជុំវិញករណីនេះ ក្រោយពីទទួលបានព័ត៌មានខាងលើនេះហើយ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន ណាញធីវី បានធ្វើការទំនាក់ទំនងទៅភាគីឃ្លាំងលក់រថយន្ត «ឃ្លាំងសារិន ១៦៨ ផ្លូវ ២០០៤» គឺលោក សារិន តាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបំភ្លឺពីលោកជុំវិញការចោទប្រកាន់ តែលោកសារិន បានឃើញហើយ មិនបានឆ្លើយតបសំណួររបស់អង្គភាពសារព័ត៌មាន ណាញធីវី នោះឡើយ។ ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺបន្ថែមគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងមហាជនចាំមើលថា តើលោកសារិន ឃ្លាំងសារិន ១៦៨ ផ្លូវ ២០០៤ នឹងដោះស្រាយបែបណាជាមួយអតិថិជនរបស់ខ្លួន ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕ 


#ឃ្លាំងលក់រថយន្តសារិន១៦៨ #9tvnews #car 










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top