សមត្ថកិច្ចស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពកៀនស្វាយទៅតុលាការ ពាក់ព័ន្ធករណីវាយដំលើគូស្នេហ៍ដោយសារភ្លើងប្រចណ្ឌ

សារព័ត៌មាន ណាញធីវី

កណ្តាល៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបញ្ជូនវេជ្ជបណ្ឌិតម្នាក់ ដែលជាម្ចាស់គ្លីនិកឯកជន ទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា វាយដំលើស្ត្រីជាគូស្នេហ៍ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅលើផ្ទៃមុខ ដោយសារភ្លើងប្រចណ្ឌ។

ការបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងផ្នែកនគរបាលយុត្តិធម៌ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ។

តាមប្រភពពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣:៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មូលហេតុផ្តើមចេញពីទំនាស់ពាក្យសម្តី និងការប្រចណ្ឌ រហូតធ្វើឱ្យជនសង្ស័យខឹងសម្បារ និងប្រើកណ្តាប់ដៃវាយទៅលើផ្ទៃមុខស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួស និងហើមប៉ោង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី និងចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងករណីខាងលើ៕ 







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top