កម្ពុជាសម្រេចរកឃើញម្ចាស់មកុដ MISS & MISTER COSMO 2026 ខណៈនឹងត្រូវបង្ហាញខ្លួនលើឆាកអន្តរជាតិនាពេលខាងមុខ

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ការប្រកួតសម្រស់ល្អឯកលំដាប់មុខរបស់កម្ពុជា COSMO CAMBODIA ដែលជ្រើសរើសទាំងបុរសនិងនារី បានដល់វគ្គបញ្ចប់ហើយ ក្រោយធ្វើការប្រកួតអស់រយៈពេលជាង៣ខែមកកន្លងមកនេះ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិណ៍ទៅកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ សម្រេចរកឃើញម្ចាស់មកុដទាំងបវរកញ្ញានិងបុរសឯកកម្ពុជាឆ្នាំ២០២៦។


សម្រាប់ជ័យលាភីបុរសឯកកម្ពុជា MISTER COSMO 2026 សម្រេចបានទៅលើលោក Sovan Kirida (សុវណ្ណ គិរីដា) ក្រោយចម្រាញ់រើសចេញពីបេក្ខភាពជាង១០នាក់ ប្រកួតគ្នាយ៉ាងស្វិតស្វាញ មិនថា រូបរាង សាច់ដុំ និងសមត្ថភាពចេះដឹង គឺម្នាក់ល្អប្រហាក់ប្រហែល។ ប៉ុន្តែការគណៈកម្មការទាំងជាតិនិងអន្តរជាតិ សម្រេចដាក់ពិន្ទុច្រើនជាងគេលើបុរសរូបសង្ហារ Sovan Kirida ។

ទន្ទឹមនឹងផងដែរនោះ ការជ្រើសរើសរាជនីថ្មីសម្រាប់ COSMO ឆ្នាំនេះក៏ធ្វើបានឱ្យអ្នកគាំទ្រជាច្រើនបុកពោះផង អរផង សប្បាយផង ដោយម្នាក់ៗចង់បានបវរកញ្ញារបស់ខ្លួនជាអ្នកឈ្នះ ប៉ុន្តែទោះបីជាបេក្ខនារីឆ្នាំមកប្រឡងភាគច្រើនមានជើងចាស់និងពូកែយ៉ាងណាក្តី តែលទ្ធផលទាំងខាងក្នុងនិងខាងក្រៅ ក្រោមសម្លេងសាទរ យ៉ាងទ្រហឹង ពេញឆាកប្រកួត គឺសំដៅលើកញ្ញា ប៊ី សុធារី (Bee Sotheary) ។

សូមអបអរសាទរសម្រាប់ជ័យលាភី MISS & MISTER COSMO 2026
បានទៅលើ ប៊ី សុធារី និង សុវណ្ណ គិរីដា សម្រាប់តំណាងកម្ពុជា ដែលនឹងត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិរបស់ COSMO នាពេលខាងមុខនេះ នៅប្រទេសវៀតណាម ដោយបេក្ខភាពមកពីជិត៨០ប្រទេសក្នុងការដណ្តើម មដុក អន្តរជាតិ។

សម្រាប់ម្ចាស់ជ័យលាភីថ្មីទាំងពីររូបនេះ ប៊ី សុធារី និង សុវណ្ណ គិរីដា ត្រូវបានអ្នកនាង (Mrs.) Tiffany Vu នាយកគ្រប់គ្រងកម្មវិធី Cosmo Cambodia បានផ្តល់កិច្ចសំភាសន៍ ពន្យល់ពីមូលហេតុអ្វីបានជា ជាគណៈកម្មការសម្រេចបោះឆ្នោះយកជ័យលាភីពីរ ឱ្យដឹងថា

“ចំណុចទី១៖ ការប្រកួតរយៈពេលជាង៣ខែមកនេះ គឺពិបាកក្នុងការសម្រេចចិត្តរើសនរណាម្នាក់ដើម្បីក្លាយជាជ័យលាភី ប៉ុន្តែ Cosmo Cambodia ផ្តោតទៅលើម្ចាស់ជ័យលាភី ជាមនុស្សទំនុបចិត្ត ភាពជឿជាក់ ច្បាស់លាស់ខ្លាំងជាង ក្នុងចំណោមបេក្ខភាពទាំងអស់។

ចំណុចទី២៖ ក្រៅពីរូបសម្រស់, ការបញ្ចេញសមត្ថភាពលើគ្រប់ការប្រកួត គ្រប់វិញ្ញសារ ទាំងអស់ដែលអាចឈ្នះ និងមានពិន្ទុច្រើនហើយនោះ គឺ Cosmo Cambodia បានផ្តោតសំខាន់ទៅលើ ភាពវៃឆ្លាតរហ័សបូករួមនឹងចំណេះដឹងខ្ពស់ ដែលសាកសមនឹងតំណាងប្រទេសកម្ពុជា។

ចំណុចទី៣៖ ក្រៅអ្វីដែល Cosmo Cambodia ចង់បាននិងផ្តោតសំខាន់ហើយគឺការតាំងចិត្តខ្ពស់ក្នុងការត្រៀមខ្លួនឱ្យ១០០ភាគរយ ដោយបន្តខំហ្វឹកហាត់, គោរគោលការណ៍និងការណែរនាំរបស់កម្មវិធី, និងជាពិសេសមានទំនួលខុសត្រូវសម្រាប់តំណែងជាម្ចាស់មកុដ មិនត្រូវបោះបង់តំណែងតំណាងប្រទេស។ ”

ហេតុដូច្នេះ! ប៊ី សុធារី និង សុវណ្ណ គិរីដា សម្រាប់អ្នកនាង (Mrs.) Tiffany Vu បានឯកភាពជាមួយគណៈកម្មការទាំងអស់និងយល់ឃើញថា ពួកគេទាំងពីរនាក់នេះ គឺពិតជាសាកសមនឹងទទួលបានតំណែងនេះ ក្រោយពួកគេខំប្រឹងប្រែងបានបញ្ចេញសមត្ថភាពិតៗ ក្នុងរយៈពេលជាង៣ខែមកនេះ ក្រោមក្រសែរភ្នែកយ៉ាងល្អិតល្អន់របស់ស្ថាប័ន Cosmo Cambodia។

ក្នុងនាមជាអ្នកដឹកនាំ COSMO CAMBODIA អ្នកនាង (Mrs.) Tiffany Vu បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងផងដែរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ឆ្នាំនេះ ពិតជាល្អប្លែកជាងមុន ដោយទទួលបានក្រុមហ៊ុនឧបត្ថម្ភធំៗ មានដូចជា GANZBERG, METFONE, ហើយក៏មានដូចជា ហាងគ្រឿងអលង្ការមាសពេជ្រ បុបាគន្ធ និងបូករួមដៃគូសហការតូចធំជាច្រើនផ្សេង បានរួមចំណែកយ៉ាងធំធេងដើម្បីអាចសម្រេចការប្រកួតដ៏ល្អឥតខ្ចោះមួយទាំង ថ្ងៃប្រកួតបឋមនិងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ប្រើអស់ជាង៣ខែមកនេះ៕


  

Cosmo Cambodia ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភ និងដៃគូដ៏គួរឱ្យគោរពរបស់យើង៖
Platinum Sponsors
Royal Beach Resort and Residence by EHM
Bophakun Jewelry Co., Ltd.

Gold Sponsors
LED Lighting Solutions
Freshy
IDOL

Bronze Sponsors
Swarovski
GAP
Levi's
 
Official Telecom Sponsor
METFONE
 
Official Partners
Tribe Hotel
LIMO
Eventista
 
ជាមួយគ្នានេះ Cosmo Cambodia សូមកោតសរសើរយ៉ាងស្មោះស្ម័គ្ររបស់យើងក៏ត្រូវបានផ្តល់ជូនដល់អ្នកឧបត្ថម្ភម៉ូដដ៏មានទេពកោសល្យរបស់យើងផងដែរ ដែលភាពច្នៃប្រឌិត និងសិប្បកម្មរបស់ពួកគេបានលើកកម្ពស់បទពិសោធន៍ម៉ូដសម្លៀកបំពាក់មានដូចជា៖
Nob Dane Samangkar
Apsara Samangka
Nalla Lux
លាភ ហេង New Style កាត់ដេរ
CAMUSE Official
Emrem
Felizardo
 
We likewise thank our dedicated Media and Creative Partners:
Sangkran
V Media
83 Media
 
As well as our valued Support Sponsors:
Cosmo Cambodia Academy (CCA)
Coco Farm
IMIND Global
Cake-Away
Sroget
L'amour Flower 





















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top