(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ដីស្រែប្រមាណ ២៣៧៥០០ ហិចតា ស្មើនឹង ៩៥% ត្រូវបានសង្គ្រោះ ខណៈដែល១២៥០០ហិចតាទៀត បានខូចខាតទាំងស្រុង។
បើតាមក្រសួងកសិកម្ម ក្នុងចំណោមផ្ទៃដីដាំដុះដំណាំស្រូវជាង ២៥មុឺនហិកតា ដែលបានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតក្នុងពេលកន្លងមកនេះ ១២៥០០ហិកតា ត្រូវបានខូចខាតទាំងស្រុង ខណៈដែល ៩៥% ទៀត ត្រូវបានជួយសង្គ្រោះ និងស្តារឡើងវិញបានទាន់ពេលវេលា។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថាចំពោះផ្ទៃដីដែលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមិនអាចសង្គ្រោះបាន ក្រសួងបានត្រៀមបម្រុងគ្រាប់ពូជស្រូវរួចរាល់ ដើម្បីចែកជូនប្រជាកសិករសម្រាប់ដាំដុះឡើងវិញផងដែរ៕







