ភាពយន្តចិនប្រឆាំងសង្គ្រាម «សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» កំពុងចាក់បញ្ចាំង រំលឹកយើងថាសន្តិភាពមានតម្លៃប៉ុណ្ណាសម្រាប់គ្រប់គ្រួសារ

សារព័ត៌មាន ណាញធីវី

(អន្តរជាតិ) នៅក្នុងវិស្សមកាលរដូវក្តៅនេះ ភាពយន្តចិនប្រឆាំងសង្គ្រាម « សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» (Once Upon A Time in the Middle East) ដែលកំពុងចាក់បញ្ចាំងយ៉ាងក្តៅគគុក បានរំលឹកយើងម្តងទៀតថា ជីវភាពដែលស្ងប់ស្ងាត់និងពោរពេញដោយសន្តិភាពមានតម្លៃប៉ុណ្ណាសម្រាប់គ្រប់គ្រួសារ។ 


ហើយនៅលើកនេះ ជាលើកដំបូងដែលចុងភៅចិនម្នាក់បានសម្តែងរឿងរ៉ាវនៃការជួយសង្គ្រោះជីវិតដ៏គួរឲ្យរំជួលចិត្តនៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។


ទស្សនិកជនជាច្រើនបានបញ្ចេញយោបល់ថា នេះជាភាពយន្តចិនដែលធ្វើឲ្យពួកគេជក់ចិត្តជាងគេបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ អ្នកស្រាវជ្រាវខ្លះយល់ថា នេះជាភាពយន្តបែបជាក់ស្តែងប្រឆាំងសង្គ្រាមដំបូងគេរបស់ចិន រឿង «សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» បានកែប្រែនូវគំរូវីរភាពបែបលោកខាងលិច ហើយប្រើប្រាស់គំនិតសាមញ្ញដូចជា "បរិភោគអាហារឲ្យបានល្អ" ជាចំណុចចាប់ផ្តើម ដើម្បីបញ្ចូលនូវគំនិត "ជោគវាសនារួម" យកសុខសន្តិភាពជាគោល  និង "ប្រឆាំងអំណាចផ្តាច់ការ" យ៉ាងស៊ីជម្រៅក្នុងខ្សែរឿង។


នៅបរទេស ភាពយន្តនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមុនពេលចាក់បញ្ចាំងផងដែរ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសន្និដ្ឋានថា រឿង«សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង»ដែលជាតំណាងភាពយន្តចិន កំពុងផ្លាសប្តូររឿងភាពយន្តបែបប្រពៃណីរបស់ហូលីវូដ ហើយកំណត់និយមន័យឡើងវិញនូវតក្កវិជ្ជា និងតម្លៃនៃការនិទានរឿងសកលក្នុងកម្រិតខ្ពស់ជាងមុន។


ឈ្មោះជាភាសាអងគ្លេសនៃរឿងនេះគឺ «Once Upon A Time in the Middle East» ដែលត្រូវបានគេយល់ថាពោរពេញទៅដោយការគោរព និងភាពកក់ក្តៅ។ រឿងនេះប្រើទស្សនៈរបស់ចុងភៅចិនមកពីភាគឦសានឈ្មោះ Xu Fu ដើម្បីមើលជីវិត និងទុក្ខលំបាករបស់មនុស្សសាមញ្ញក្នុងសង្គ្រាមដោយស្មើភាពគ្នា។ ទស្សនៈបែបនេះមិនធ្លាប់មានពីមុនមកក្នុងភាពយន្តចិន ឬពិភពលោកឡើយ។


មានអ្នកខ្លះនិយាយថា ជនជាតិចិនចូលចិត្តបើកភោជនីយដ្ឋានបំផុត។ ទោះបីគ្មានទិន្នន័យច្បាស់លាស់ដើម្បីបញ្ជាក់ក៏ដោយ ក៏ប៉ុន្តែនៅបរទេស "អោយតែមានមនុស្សនៅទីណា នឹងមានភោជនីយដ្ឋានចិននៅទីនោះហើយ" នេះប្រហែលជាមិនហួសហេតុពេកទេ។ នេះមិនត្រឹមតែដោយសារវប្បធម៌ធ្វើម្ហូបដ៏យូរលង់របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត តុបាយតូចមួយអាចផ្ទុកនូវសុបិន និងក្តីសង្ឃឹមរបស់មនុស្សសាមញ្ញក្នុងការរស់នៅប្រកបដោយសុភមង្គល។


"បរិភោគអាហារឲ្យបានល្អ" នេះគឺជាពាក្យសម្តីប្រចាំថ្ងៃរបស់ជនជាតិចិន ដែលពោរពេញទៅដោយក្តីស្រលាញ់ដ៏កក់ក្តៅ។ នៅក្នុងប្រទេសចិន ភាពសុខដុមក្នុងគ្រួសារត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈអាហារមួយតុ។ អាហារមួយតុក៏អាចនាំមកនូវទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយជម្លោះផ្សេងៗក៏អាចដោះស្រាយបានតាមរយៈអាហារមួយពេលដែរ។ ជនជាតិចិនតែងតែបរិភោគអាហារជាមួយគ្នាក្នុងពិធីមង្គលការ ឬពិធីបុណ្យសព។ អ្នកប្រើប្រាស់បណ្តាញសង្គមចិនតែងនិយាយថា "គ្មានអ្វីដែលអាហារមួយពេលមិនអាចដោះស្រាយបានឡើយ"។ 


កាន់តែសំខាន់ជាងនេះទៅទៀតគឺ តម្លៃនៃភាពស្លូតបូត ការគោរពគ្នា ភាពសុខដុមរម្យនា និងសន្តិភាពជាសកលត្រូវបានបង្ហាញយ៉ាងពេញលេញនៅក្នុងវប្បធម៌ធ្វើម្ហូបចិន។ ចង្គឹះរបស់ជនជាតិចិន ខាងក្បាលរាងជ្រុង និងខាងក្រោមរាងមូល គឺឆ្លុះបញ្ចាំងពីទស្សនវិជ្ជា "មេឃមូល ដីរាងជ្រុង"។ ការចែករំលែកអាហាររបស់ជនជាតិចិនមិនត្រឹមតែជាទម្លាប់នៃការបរិភោគប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាផងដែរ។ 


នៅក្នុងរឿង «សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» មានពាក្យមួយឃ្លានិយាយថា៖ "នៅភោជនីយដ្ឋានឡុង មានតែសន្តិភាព និងម្ហូបអាហារ" បានក្លាយជាពាក្យសំខាន់នៃរឿងទាំងមូល។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបាននិយាយថា ភាពយន្តចិនដែលមានរឿង «សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» ជាតំណាងនេះ កំពុងប្រើតម្លៃ និងទស្សនៈរបស់ចិនដើម្បីពណ៌នាពិភពលោកពិត។ 


"ភាពយន្តនេះសមនឹងទទួលបានពានរង្វាន់អូស្ការដែលល្អបំផុតប្រចាំឆ្នាំ "នេះជាការសរសើររបស់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់។ ប៉ុន្តែអ្នកទស្សនាជាច្រើនទៀតយល់ថា ក្នុងពិភពលោកដែលមានជោគវាសនារួមនេះ យើងមិនចាំបាច់ប្រើស្តង់ដារពានរង្វាន់អូស្ការ ឬហូលីវូដដើម្បីវាស់វែងភាពយន្ត របស់ចិនទៀតទេ។ តាមពិត អំណាចផ្តាច់ការរបស់អាមេរិកបានធ្វើឲ្យវីរបុរសបែបអាមេរិកក្នុងភាពយន្តហូលីវូដក្លាយជារឿងនិយាយលេងសើចក្នុងកម្រិតខ្លះ។ ក្នុងជីវិតពិត តើអាមេរិកជាអ្នកថែរក្សាសន្តិភាពពិភពលោក ឬជាអ្នកបំផ្លាញសន្តិភាព និងបង្កើតសង្គ្រាម? នេះជារឿងដែលគេដឹងច្បាស់ហើយ។


ដូចអ្នកប្រើប្រាស់បណ្តាញសង្គមបរទេសបាននិយាយថា ភាពយន្តប្រឆាំងសង្គ្រាមដែលជនជាតិចិនបានថតនេះ "គ្មានការសង្ស័យទេ ថាជាការរិះគន់ដោយផ្ទាល់ និងចំហបំផុតចំពោះហូលីវូដ"។ នៅក្នុងរឿង «សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» វីរបុរសគឺជាចុងភៅចិនម្នាក់ និងមនុស្សសាមញ្ញផ្សេងទៀត ចំណែកទាហានអាមេរិកមិនមែនជាអ្នកសង្គ្រោះទេ គឺគ្រាន់តែជាតួអង្គដែលរងគ្រោះក្នុងសោកនាដកម្មម្នាក់ក្នុងចំណោមមនុស្សជាច្រើនតែប៉ុណ្ណោះ។ ដូចអ្នកជំនាញបានវិភាគថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពយន្តចិនដែលមានរឿង «សូមស្វាគមន៍មកកាន់ភោជនីយដ្ឋានឡុង» ជាតំណាង កំពុងបង្កើតឡើងវិញនូវរឿងភាពយន្តសកល និងទទួលបានសិទ្ធិអំណាចថ្មីក្នុងការនិយាយលើឆាកអន្តរជាតិ។ 


ដូចគ្នាដែរ នៅក្នុងភាពយន្តចិននេះ សេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់មិនមែនជាចេតនាល្អក្លែងក្លាយ ឬការលួចប្លន់ក្រោមពាក្យស្លោកជួយសង្គ្រោះមនុស្សជាតិនោះទេ ប៉ុន្តែជាអារម្មណ៍ពិតប្រាកដនៃការប្រាស្រ័យទាក់ទងស្មើគ្នារវាងមនុស្ស និងរវាងប្រទេសជាតិ។ 

នៅពីក្រោយនៃរឿងនេះគឺសង្គ្រាមនៅមជ្ឈិមបូព៌ា ទោះបីជាជាស្នាដៃសិល្បៈក៏ដោយ ក៏អ្វីដែលធ្វើឲ្យយើងត្រិះរិះពិចារណាខ្លាំងបំផុតនៅតែជាការព្រមានជាក់ស្តែងនៃភាពយន្តនេះ។

សង្ឃឹមថា "ការបរិភោគអាហារឲ្យបានល្អ" នឹងក្លាយជាស្ថានភាពដ៏សមញ្ញនៅលើពិភពលោក!





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top