តើម្ចាស់ទីតាំងរោងចក្រផលិតបារីរបស់ជនជាតិចិននៅទឹកដីខណ្ឌកំបូលមានអំណាចខ្លាំងប៉ុណ្ណា? ទើបបានជាគ្មានការចុះអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន បើទោះបីជាកំពុងបង្កឲ្យមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងណាក្តី

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖  រោងចក្រផលិតបារីរបស់ជនជាតិចិននៅទឹកដីខណ្ឌកំបូល កំពុងបង្កឲ្យមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខណៈអាជ្ញាធរមូលដ្ឋាន និងសម្ថតកិច្ចរួមនឹងកម្លាំងជំនាញមិនចុះអន្តរាគមន៍ សង្ស័យខ្លាចបារមីម្ចាស់ទីតាំង បើទោះបីជាពលរដ្ឋរងផលប៉ះពាល់យ៉ាងណាក្តី។ នេះបើតាមអង្គភាពសារព័ត៌មាន ណាញធីវី​ ទទួលបាននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន បានឲ្យដឹងថា រោងចក្រផលិតបារីដែលបង្កផលប៉ះពាលដល់ពលរដ្ឋនៅក្បែរកន្លែងរោងចក្រនេះ ស្ថិតនៅផ្លូវប្រឡាយ ក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកដំណើរការរាល់ថ្ងៃមិនឃើញមានអាជ្ញាធរ ឬសម្ថតកិច្ចណាមួយចុះបង្ក្រាបចំពោះទីតាំងមួយនេះឡើយ។


ប្រភព ពីប្រជាពលរដ្ឋរស់នៅក្បែររោងចក្រសម្ងួតថ្នាំ សម្រាបផលិតបារីនេះ បានឲ្យដឹងថាៈ ដោយសារមានក្លិនថ្នាំចេញក្រៅ ធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាខ្លាំងនោះ សង្សយ័មិនមានច្បាប់ និងមិនមានការបង់ពន្ធជូនរដ្ឋ ក៏ថាបានដែរ។ ប្រជាពលរដ្ឋបានស្នើរឲ្យអង្គភាពសារព័ត៌មាន ជួយចុះផ្សព្វផ្សាយ ដើម្បីឲ្យបានដល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរនិងមន្ត្រីសម្ថតកិច្ចជំនាញក្នុងមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ និងណែនាំអប់រំពន្យល់ អំពីច្បាប់ ក៏ដូចជាជួយកែសម្រួលបច្ចេស កុំឲ្យមានក្លិនថ្នាំចេញពីឡឧស្ម័ន នៃរោងចក្រសម្ងួតថ្នាំជក់ សម្រាបផលិតជាបារី របស់ជនជាតិចិននេះបន្ទាន់ផងទាន។


ប្រជាពលរដ្ឋសូមគោរពស្នើរសុំដោយទទួចដល់ឯកឧត្តម ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មេត្តាជួយចាត់មន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យមើលជុំវិញគុណភាព និងលិខិតគតិយុត្តមួយចំនួនដែលត្រូវបានកំណត់ដោយច្បាប់ មិនត្រូវបានអនុញ្ញាតក្នុងការបង្កលក្ខណៈពាក់ព័ន្ធបញ្ហាដែលមានកង្វះខាតជុំវិញគុណភាពនៃការផលិតបារីជាដើម។ល។ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមចាត់មន្ត្រីចុះអធិការកិច្ចលើទីតាំងរោងចក្រខាងលើនេះដែលជាទីតាំងបង្កលក្ខណៈប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ចៀសវាងការរិះគន់ជាសាធារណៈ។ 


ជាមួយគ្នានេះ ពលរដ្ឋក៏សង្ឃឹមយ៉ាងមុតមាំចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីមូលដ្ឋានចុះធ្វើការត្រួតពិនិត្យឡើងវិញ ក្នុងការជួយសម្រួលបញ្ហាសុខភាព សុវត្ថភាព បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋាន ក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ធកំបូល រាជធានីភ្នំពេញ ។


ពាក់ព័ន្ធករណីខាងលើនេះ​ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងដែលរង់ការរិះគន់ពីពលរដ្ឋទេ គិតត្រឹមរសៀលថ្ងៃដដែលនេះ ដោយសារពុំមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី​ នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាម ០១២ ៧៩ ៩៥ ៧២ ណញធីវី​ នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ 










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top