ភ្នំពេញ៖ ផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសបុកដោយចោទលោក នុត សវនា ប្រធានពន្ធនាគារព្រៃ (ម១)ថាបាន គប់គិតជាមូយ មេឃាតករ ស្រី ស៊ីណា នេះបើយោងតាមព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ។
យោងតាមទំព័រហ្វេសបុកដែលហ៊ានទំលាយរឿងអាស្រូវនេះ មានឈ្មោះថា «កញ្ចក់សង្គម» ដោយបានលើកឡើងថា «រឿងអាស្រូវ របស់មេគុក ព្រៃស(ម១) នុត សវនា គប់គិតជាមួយមេឃាតករ ស្រី ស៊ីណា បានរៀបចំឯកសារបញ្ជាក់ថាទណ្ឌិតស្រី ស៊ីណាមានជំងឺមហារីកដើម្បីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី និង រៀបចំផែនការធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំដើម្បីស្នើសុំ ព្រះរាជក្រឹត្យលើក លែង ទោសក្រោមលក្ខខណ្ឌមនុស្សធម៌ ។
ប្រភពខាងលើបន្តថា «សំណួរសុំសួរថាតើឯកសារលោកមេគុកព្រៃសចុះ ហត្ថលេខា និង វ៉ៃត្រាមិនចុះ កាលបរិច្ឆេទ នេះវាត្រូវតាមច្បាប់ស្របតាមបទដ្ឋានគតិយុត្តិ បែបបទរដ្ឋបាលសារធារណៈដែរឬទេ ?
ដោយជំងឺមហារីក របស់ទណ្ឌិតស្រី ស៊ីណា រូបនេះវេជ្ជបណ្ឌិតមួយណាជាអ្នកបញ្ជាក់ ឬ ថ្លើមធំរំលោភអំណាចដោយខ្លួនឯង ។
ប្រភពដដែលបញ្ជាក់បន្តថា «ចំពោះករណីនេះខ្ញុំបាទសូមឲ្យសម្ដេចពុក និងសម្ដេចធិបតីផ្ដល់មេរៀនឱ្យមេគុករូបនេះ ជាពិសេស អង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុក រលួយ ក្រសួងសុខាភិបាល ក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌និង ក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការឲ្យបានតឹងរឹង ។
ទំព័រហ្វេសបុកដែលមានឈ្មោះថា «កញ្ចក់សង្គម»បន្ថែមទៀតថា «សូមមហាជនទាំងអស់មេត្តាតាមដានករណីនេះដោយ ចិត្តទុកដាក់ជាពិសេសរឿងរ៉ាវអាស្រូវរបស់មេគុករូបនេះខ្ញុំបាទ និង ជីកកកាយបន្ថែមទៀតពាក់ព័ន្ធជាមួយ នឹងករណីមេឃាតករ ស្រី ស៊ីណា»។
ពាក់ព័ន្ធករណីខាងលើនេះ ក្រោយបែកធ្លាយរឿងអាស្រូវ និងចោទប្រកាន់ខ្លួនបែបនេះ ស្រាប់តែលោក នុត សាវនា ប្រធានពន្ធនាគារ (ម១) ដែលរងការចោទប្រកាន់នេះ បានលើកឡើងយ៉ាងខ្លីនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា «សូមអញ្ជើញអ្នកសារព័ត៌មានទាំងអស់ បើចង់ដឹងរឿងទណ្ឌិត ស្រី ស៊ីណា និងឯកសារក្លែងដែលគណនីខ្មោចឈ្មោះ កញ្ចក់សង្គម វាយកទៅបំភ្លៃ សូមមកជួបខ្ញុំផ្ទាល់នៅ ម១ ដើម្បីធ្វើការបំភ្លឺ និងបង្ហាញភស្តុតាងជាក់ស្តែង។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការចោទប្រកាន់ទៅលើលោក នុត សវនា ប្រធានពន្ធនាគារព្រៃស (ម១)ដែលគ្មានមូលដ្ឋានច្បាស់លាស់ ឬយ៉ាងណានោះទេ? ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕









