ខេត្តក្រចេះ÷ពលរដ្ឋរិះគនយ៉ាងចាស់ដៃទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញក្នុងមូលដ្ឋានមិនបានយកចិត្តទុកការពារទប់ស្កាតហាមឃាត់បង្ក្រាបបទល្មើស ខណៈសកម្មភាពខួងរុករករ៉ែមាសនិងបន្តរីករាលដាលក្លាយទៅជាភាពអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់ តើនេះជាអំពើឃុបឃិតគ្នាជាមួយក្រុមឈ្ងួញដោយខុសច្បាប់ ឬលួចប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា «មានមនុស្សមួយក្រុមបានធ្វើសកម្មភាពខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃព្រៃឡង់ត្រង់ចំណុចថ្មពួយជើងភ្នំជីជាប់ព្រំប្រទល់ខេត្តក្រចេះនឹងខេត្តកំពង់ធំ នៅចំណុចយាមកា ៤៨P ៥៧២៨៩៩ ១៤២៩៨៨០. ក្នុងនោះគេស្គាល់មេខ្លោងឈ្មោះ អោម ដឺលុច ដែលមានអាស័យដ្ធានរស់នៅផ្ទះលេខ 26 J ផ្លូវលេខ 181ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថាឈ្មោះ អោម ដីលុច មានតួនាទីជាប៉េអឹមបម្រើការងារនៅក្នុងខេត្តកំពង់ធំ។ និងជាមេខ្លោងបាននាំបក្សពួកទៅខួងរុករករ៉ែមាសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងដែនជំរកសត្វព្រៃ “គឺមិនមានច្បាប់អនុញ្ញាតរុករករ៉ែ និងមិនមានច្បាប់អាជីវកម្មរ៉ែនោះទេ” ខណៈលោកគឺជាមន្ត្រីរបស់រដ្ឋ តែមិនគោរពច្បាប់ទៅវិញ?។
ប្រភពបន្ថែមថា «ការខួងរុករករ៉ែមាសនេះលោក អោម ដីលុច បានប្រើរំសេវបំផ្ទុះបំបែកយកអាចម៍រ៉ែយកមកកិនចេញជារ៉ែមាស ធ្វើឲ្យរំខាននិងប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ខណៈសកម្មភាពខួងរុករករ៉ែខាងលើនេះជាងកន្លះខែមកហើយ.តែអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញក្នុងមូលដ្ឋានកំពុងរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប និងអន្តរាគមន៍នោះឡើយ ឬមួយខ្លាចអំណាចលោក អោម ដីលុច ទេដឹង?
សូមបញ្ជាក់ផងដែរថា កំឡុងឆ្នាំ២០២៤ពាក់ព័ន្ធនឹងទីតាំងខួងរុកររករ៉ែមាសខាងលើនេះដែរ ត្រូវបានអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញដីកាកោះហៅអ្នកពាក់ព័ន្ធឱ្យចូលទៅបំភ្លឺ រឿងធ្វើអាជីវកម្មរ៉ែមាសដោយគ្មានការអនុញ្ញាត និងឲ្យផ្អាកដំណើរការខួងរុករករ៉ែមាស តែក្រុមឈ្មួញខាងលើនេះនៅតែបន្តលួច ធ្វើសកម្មភាពខួងរុករករ៉ែមាសយ៉ាងអាណាធិបតេយ្យ ដោយឥតខ្លាចញញើតច្បាប់នោះឡើយ បើទោះបីជាមានការហាមឃាត់យ៉ាងណាក្តី។
យោងតាមមន្ត្រីជំនាញម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថាករណីខួងរុករុករ៉ែមាសនេះលុះត្រាតែមានច្បាប់អនុញ្ញាតគឺច្បាប់អនុញ្ញាតស្វែងរករ៉ែពីក្រសួងរ៉ែនិងថាមពលទើបអាចដំណើរការបាន មិនមែនដើរធ្វើសកម្មភាពខួងយ៉ាងអនាធិបតេយ្យបែបនេះ គឺខុសច្បាប់ហើយ។
មហាជន ពិសេសអ្នកសារព័ត៌មាន ចាំមើលថា តើលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ជំនួសលោក ឆាយ ដួងសាវុធ ហ៊ានបង្រ្កាបទីតាំងខាងលើដែរឬយ៉ាងណា? ខណៈទីតាំងខាងលើដែលជារបស់លោក អោម ដីលុច ហ៊ានធ្វើអាជីវកម្មរ៉ែមាសដោយគ្មានការអនុញ្ញាតយ៉ាងដូច្នេះ?
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី គិតត្រឹមថ្ងៃដដែលនេះ មិនអាចសុំការបំភ្លឺពីលោក អោម ដីលុច និងលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងចាំមើលថា លើលោក គា ប៉ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលទើបឡើងកាន់តំណែងក្នុងអំឡុងខែកុម្ភៈកន្លងទៅនេះ ហ៊ានបង្រ្កាបទីតាំងខាងលើដែលជារបស់លោក អោម ដីលុច ដែរឬយ៉ាងណា ? ណាញធីវីនឹងបន្តធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ អត្ថបទ៖ នាគ ក្រហម
#9tvnews




.jpg)













