លោកវរសេនីយ៍ត្រី សំ តារា មេប៉ុស្តិ៍ព្រែកខ្សាច់រងការចោទប្រកាន់បណ្ដឹងឃុបឃិតដោះលែងជនបង្ករបុកមនុស្សស្លាប់

សារព័ត៌មាន ណាញធីវី

(ខេត្តកោះកុង) ៖ រឿងរ៉ាវដែលបែកធ្លាយលើបណ្ដាញសង្គមបង្ករឲ្យមានការងឿងឆ្ងល់ពីសំណាក់មហាជន ដែលលោកវរសេនីយ៍ត្រី សំ តារា មេប៉ុស្តិ៍ព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង កំពុងរងការចោទប្រកាន់ពាក់ព័ន្ធការឃុបឃិតគ្នាដោះលែងជនបង្ករបុកមនុស្សស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមប្រភព័ត៌មានបែកធ្លាយដែលអង្គភាពយើងខ្ញុំ ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ។


យោងតាមប្រភពសារបែកធ្លាយតាមរយៈហ្វេសប៊ុក Phnom Penh Digital Marketing បានបកអាក្រាត និងបានចោទប្រកាន់លើលោកមេប៉ុស្ដិ៍រូបនេះយ៉ាងចាស់ដៃរថា បានជំនិតទារប្រាក់ចំនួន ២០០០ដុល្លារ ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែ០៣ ឆ្នាំ២០២៦នេះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះលោកមេប៉ុស្ដិ៍រូបនេះបានដកកាំភ្លើងគំរាមច្រើនដងព្រោះតែមិនអោយលុយទៅលោក ហើយថែមទាំងបានចាប់បង្ខាំងទុកជនជាតិចិននៅក្នុងផ្ទះដើម្បីគំរាមទៀតផង។

ប្រភពបន្ដបានអះអាងថា លោកមេប៉ុស្តិ៍រូបនេះបានអោយជនជាតិចិនចាកចេញទៅបាន ក្រោយពេលដែលបានបង់ប្រាក់ចំនួន២០០០យន់ ហើយក៏បានបន្ថែមប្រាក់ចំនួន១០០០ដុល្លារទៀត។ ជនជាតិចិនរូបនេះបញ្ជាក់បន្ថែមខណៈពេលឃុំខ្លួនក្នុងផ្ទះលោកមេប៉ុស្ដិ៍មានជនជាតិម្នាក់ទៀតបានអោយប្រាក់ទៅមេប៉ុស្ដិ៍រូបនេះចំនួន ៣០,០០០ដុល្លារ ជាថ្នូរនឹងការការពារជនជាតិចិនរស់នៅមូលដ្ឋានរបស់លោកមេប៉ុស្ដិ៍។

ទាក់ទិននឹងករណីខាងលើនេះ គិតត្រឹមរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ណាញធីវី បានធ្វើការទំនាក់ទំនងទៅលោក សំ តារា មេប៉ុស្តិ៍ព្រែកខ្សាច់ តាមរយៈតេឡេក្រាមរបស់លោក ដើម្បីឲ្យលោកបំភ្លឺករណីខាងលើនេះ តែមិនទាន់ទទួលបានការបញ្ជាក់មកអង្គភាពសារព័ត៌មានឡើយ អង្គភាពយើងខ្ញុំពុំទាន់ដឹងជារឿងពិត ឬជាចេតនាអាក្រក់លើលោកវរសេនីយ៍ត្រី សំ តារា នាយប៉ុស្តិ៍នគរបាលព្រែកខ្សាច់នោះទេ ដោយសារតែប្រភពខាងលើនេះ ទើបតែបែកធ្លាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រាងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩ ៩៥ ៧២ ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ ដោយ៖ នាគ ក្រហម 












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top