បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ​២០២​៦​នេះ បងប្អូន​កម្មក​រជិត ១០០​នាក់ បាន​សះស្បើយ និង​វិល​ត្រឡប់​ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និង​ស្រាលនៅសល់ ១២នាក់ដែលកំពុងសម្រាកព្យាបាលហើយ​មានសភាពល្អ​ប្រ​សើរ​ឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


លោក ស៊ុន​ មេសា បានថ្លែងថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង បងប្អូនកម្មករ​ដែលបាន​ត្រឡប់ទៅ​គេហដ្ឋាន​វិញ​ចំនួន ៦៤នាក់ ខណៈ​ដែល​អ្នក​របួសធ្ងន់ចំនួន ៩នាក់ នៅបន្ត​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យ។​ ដោយឡែក​ករណី​ខេត្ត​ស្វាយរៀង បង​​ប្អូន​កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៣៤​នាក់ ខណៈ​ដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវ​បាន​គ្រួសា​រ​បញ្ជូន​ទៅ​ព្យាបាលនៅ​វៀត​ណាម ហើយ​អ្នករង​របួស​ស្រាល ២នាក់​ ដោយប​ន្ត​សម្រាក​ព្យាបាល​នៅម​ន្ទីរ​ពេទ្យ។

លោកថា៖ “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករ​អាចត្រឡប់​ទៅគេ​ហដ្ឋា​ន​ជា​បន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​បានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តា​ល​ឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នា​ក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ចរារចណ៍ភ្លាម ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹក​នាំ​ក្រ​សួង និងមន្ត្រីជំនាញ​ក្រោម​ឱវាទក្នុង​នាមជា​សេនា​ធិ​ការ​ជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថ​ប្រយោជន៍​ជូនបងប្អូន​កម្មករ​និយោជិត​ភ្លាមៗ​ប្រកប​ដោយ​ការយកចិត្តទុកដាក់៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top