ឯកឧត្ដម លាងឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊ស ទទួលការបំពាក់គ្រឿងឥស្សរិយយស ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ឯកឧត្ដម លាងឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊ស  បានទទួលការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធី ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊ស ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ រហូតទទួលការបំពាក់គ្រឿងឥស្សរិយយសពីនាយករដ្ឋមន្ត្រីកម្ពុជា។ 


ឯកឧត្ដម លាង ឡេង បានគាំទ្រយ៉ាងពេញទំហឹងនូវការលើកឡើងរបស់ សម្តេចបវរធិបតី ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម ជាតួអង្គសំខាន់ នៅលើពិភពលោក ភាគច្រើនលើសលប់ក៏SMEs ដូចគ្នា ដែលបង្កើតការងារច្រើនបង្កើតចំណូលច្រើន។ នៅកម្ពុជា ក៏ដូចគ្នា»។


ឯកឧត្ដម លាង ឡេង អគ្គនាយកក្រុមហ៊ុន លាងឡេង ស៊ស  បានបញ្ជាក់បន្ថែមទៀតថា «ក្នុងនាមជាអ្នកផលិតនូវផលិតផលក្នុងស្រុក ត្រូវពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងនិងរួមគ្នាកសាងសមត្ថភាព ផលិតផលិតផលដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងមានតម្លៃសមរម្យ ដែលជាការថែរក្សាទីផ្សារឱ្យមានចីរភាព និងកាន់កាប់ទីផ្សារ ក៏ដូចជាប្រកួតប្រជែងជាមួយនឹងទំនិញរបស់ប្រទេសដ៏ទៃ។ តែយ៉ាងណា SMEs រឹងមាំទៅបានលុះត្រាតែទទួលបានការគាំទ្រពីអ្នកប្រាស់ប្រាស់ក្នុងស្រុក៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top