ពិតជាមិនធម្មតាមែន! កូនប្រុសច្បងរបស់សហគ្រាស លាង ឡេង ទៅទស្សនៈកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីស្វែងយល់បន្ថែម ក្នុងការផលិតទឹកស៊ីអ៊ីវដែលមានប្រតេអ៊ីន និងគុណភាពខ្ពស់

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ជាមោទនភាពកូនខ្មែរដែលសហគ្រាស លាង ឡេង បានទទួលការចាប់អារម្មណ៍ខ្លាំង ក្នុងដំណើរទស្សនៈកិច្ចរបស់លោក ឡេង ប្រាថ្នា តំណាងក្រុមហ៊ុន លាង ឡេង ទៅកាន់ទីក្រុង Fargo រដ្ឋ North Dakota សហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។


លោក ឡេង ប្រាថ្នា បានបញ្ជាក់ថា លោកទៅសហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសណ្តែកសៀង ដំណាំ កសិកម្ម ការផលិត ការកែច្នៃ និងការបង្កកំណើត ហើយក៏ដើម្បីអាចនាំយកមកកែឆ្នៃផលិតជាទឹកស៊ីអ៊ីវដែលមានជាតិប្រូតេអ៊ីន និងគុណភាពខ្ពស់សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងមូល។


កូនប្រុសច្បងរបស់ម្ចាស់សហគ្រាស លាង ឡេង បានបន្ថែមថា អ្វីដែលកាន់តែជម្រុញចិត្តរបស់លោកនោះគឺ លោកនឹងធ្វើឲ្យសហគ្រាស់កូនខ្មែរមួយនេះ កាន់តែឈានទៅរកទីផ្សារជាតិ និងអន្តរជាតិ ខណៈកូនខ្មែរអាចផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ស្តង់ដារសុវត្តិភាព លំដាប់អន្តរជាតិ កុំអោយចាញ់ផលិតផលដែលធ្លាប់តែនាំចូល ចង់អោយផលិតផលខ្មែរក្លាយជាផលិតផលដែលប្រើដោយមានទំនុកចិត្ត។


សូមបញ្ជាក់ផងដែរថា សហគ្រាស លាង ឡេង គឺជាសហគ្រាសកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតគ្រឿងទេសនៅប្រទេសកម្ពុជា ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង នឹងទឹកខ្មេះ ដែលទទួលបានស្តង់ដារជាតិ និងអន្តរជាតិជាច្រើនដូចជា៖   CS, ចបផ, GMP, CQS, HACCP, ISO9001:2015, ISO22000:2018 ៕ 













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top