កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់មន្ទីរពេទ្យកុមារ គន្ធបុប្ផា

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការ អញ្ជើញចូលរួមពីលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។



ក្នុងឱកាសនេះ លោក ឈាង រ៉ា បានថ្លែងអំណរគុណ ចំពោះសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រ និងជាថ្នាក់ ដឹកនាំគំរូដែលបានជួយកៀរគរមូលនិធិ ដែលធ្វើឱ្យមន្ទីរ ពេទ្យមានធនធានសម្រាប់ជួយព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។ លោកបានបន្តទៀតថា “ក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារបានប្រមាណ ២៧ លាន ៥ សែននាក់។

#9tvnews #website #hotnews





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top