(ខេត្តព្រះសីហនុ) ៖ យុវជនឈ្មោះ អ៊ិន តារា ជានិស្សិតឆ្នាំទី៣ ត្រូវបានចោរលួចម៉ូតូបាត់ស្រមោលឈឹង កំពុងដង្ហោយសុំអន្តរាគន៍ពីកម្លាំងសមត្ថកិច្ចឲ្យជួយស្វែងរកម៉ូតូរបស់ខ្លួនវិញ ខណៈម៉ូតូរបស់ខ្លួនម៉ាក Hongda Dream 2026 ស្លាកលេខ ព្រះសីហនុ 1M-4677 ដែលចោលួចកាលពីយប់ថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះជួល នៅភូមិ៥ សង្កាត់៤ ក្រុមកំពង់សោម ខេត្តព្រះសីហនុ។ នេះបើយោងតាមអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។
ថ្លែងប្រាប់សារព័ត៌មាន លោក អ៊ិន តារា ប្រាប់ថា ខ្លួនបានទុកម៉ូតូក្នុងផ្ទះជួលមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោយចេញពីសាលារៀនមកផ្ទះជួលដូចសព្វមួយដង ពោលគឺឡើងលើផ្ទះទុកម៉ូតូនៅក្រោមផ្ទះ ស្រាប់តែមកមើលម៉ូតូវិញក៏មិនឃើញ ធ្វើឲ្យខ្លួនជាម្ចាស់ម៉ូតូ មានអារម្មណ៍តក់ស្លូតខ្លាំងក្រោយចោរលួចម៉ូតូរបស់ខ្លួន។
ក្រោយកើតហេតុ និស្សិតឆ្នាំទី៣រូបនេះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីឲ្យកម្លាំងនគរបាលជួយស្វែងរកម៉ូតូរបស់ខ្លួនមកវិញ។
ជាមួយគ្នានេះ លោកក៏សំណូមពរដល់ស្នងការនគរបាលខេត្តព្រះសីហនុ មេត្តាចាត់កម្លាំងជួយអន្តរាគមន៍ និងស្វែងរកម៉ូតូរបាស់ខ្លួនមកវិញ ព្រោះម៉ូតូនេះពិតជាមានសារៈសំខាន់ក្នុងការជិះទៅសាលារៀន បើគ្មានម៉ូតូជិះទេរូបលោកពិបាកក្នុងការធ្វើដំណើរទៅសាលារៀនណាស់ លោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នឹងស្វែងរកជនសង្ស័យដែលលួចម៉ូតូមកដាក់ទោស តាមផ្លូវច្បាប់ឲ្យខានតែបាន៕

.jpg)
.jpg)

