មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាជាង ៤ លាន ៥ សែន ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យបុប្ផា

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធកម្ពុជា បានប្រគល់ថវិកាសមមូលនឹងចំនួនប្រមាណ ៤ ៥៤១ ៨២២ ដុល្លារអាម៉េរិក  ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។


ក្នុងចំណោមថវិកាទាំងអស់នេះ,  ថវិកាចំនួន ៤ លានដុល្លារអាម៉េរិក ទទួលបានពីការបរិច្ចាគពីសប្បុរសជននានា និងថវិកាចំនួន ៥៤១ ៨២២ ដុល្លារអាម៉េរិកទៀត ទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។


មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ 

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

លេខទំនាក់ទំនង ៖ 

📞 061 701 111

📞 010 543 666






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top