ពលករ និងសហគមន៍ខ្មែរជាង៣០០០នាក់នៅក្នុងក្រុងមីយាំងនៃប្រទេសកូរ៉េខាងត្បូង បានផ្តើមប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមុនគេ

សារព័ត៌មាន ណាញធីវី

(សាធារណរដ្ឋកូរ៉េ)៖ ពលករ និងសមាគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៣០០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងតំបន់មីយាំង ខេត្តក្យង់សាងណាំដូ សាធារណរដ្ឋកូរ៉េដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីមុនបង្អស់ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់។


កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់មីយាំង និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី។ កម្មវិធីនេះ មានការគាំទ្រនិងសហការដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង និងសមាគមយុវជនខ្មែរ តំបន់មីយាំង បានរៀបចំនូវកម្មវិធីសាសនា គោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព ល្បែងប្រជាប្រិយខ្មែរ និងការរាំងលេងកម្សាន្តយ៉ាងសប្បាយផងដែរសម្រាប់អ្នកចូលរួម។ 


បន្ថែមពីនេះ អ្នកចូលរួមទាំងអស់ ក៏បានស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសារពីស្តង់ម្ហូបអាហារប្រមាណជាង ៣០ស្តង់ដែលជាអាហារខ្មែរផងដែរ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top