ឆ្នាំ២០២៥ ទូទាំង​ប្រទេ​សកម្ពុជាមានរោងចក្រ​ធុន​ធំ កើ​តថ្មីចំនួន​ ៧០០រោងចក្រ​ ខណៈ៤២រោងចក្រ​បានបិទទ្វារ​

សារព័ត៌មាន ណាញធីវី

ភ្នំពេញ ៖ ក្នុងឆ្នាំ ២០២៥​កន្លងទៅនេះ រោងចក្រធុនធំចំនួន៧០០រោងចក្រ បានបើក​ដំណើរការ និង​ចំនួន​៤២រោងចក្រ​បាន​បិទទ្វារ ។ នេះ បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។​

បើតាមរបាយការណ៍ដដែល​នេះឱ្យដឹងថា គិតត្រឹម​ដំណាច់​ឆ្នាំ ២០២៥ រោងចក្រធុនធំដំណើរការ​មានចំនួន ៣.០៨៣រោងចក្រ ស្ថិតនៅក្នុង​២៥រាជធានី-ខេត្ត មានការកើនឡើង​ចំនួន ៦៥៨រោងចក្រ​ឬស្មើនឹង​ ២៧,១៣ភាគរយ​ បើធៀបនឹង​ឆ្នាំ ២០២៤កន្លងទៅនេះ ។​

រោងចក្រ​ធុនធំកើតថ្មី​ទាំង​ ៧០០​នេះ ស្ថិតនៅក្នុង​១​៩រាជធានី-ខេត្ត​ ដោយមានការកើនឡើងចំនួន ៣៧៤រោងចក្រ ឬស្មើនឹង ១១៤,៧២ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ។ ក្នុងឆ្នាំ ២០២៥កន្លងទៅនេះដែរ នៅទូទាំង​ប្រទេសកម្ពុជា​ក៏មានរោងចក្រ​ធុនធំ​បិទទ្វារ​ចំនួន​៤២​រោងចក្រ​ផងដែរ ដែលមានទីតាំង​ស្ថិតនៅ​៧រាជធានី-ខេត្ត​មានការកើនឡើង​១៦រោងចក្រ​ធៀបនឹង​ឆ្នាំ ២០២៤​  ៕ 




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top