ខេត្តបាត់ដំបង៖ ក្រោយពីមានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សាវតាម្នាក់ បានចូលទៅក្នុងបន្ទប់(ស្លមាស) ប្រដាប់ដោយកូនកាំបិត០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះជាជាងមាសម្នាក់កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦ម្សិលមិញ រហូតមកថ្ងៃនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន ណាញធីវីទទួលបាននារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា ករណីប្លន់នេះកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦នៅត្រង់ចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់សាវតាម្នាក់បានចូលទៅក្នុងបន្ទប់ (ស្លមាស) ប្រដាប់ដោយកូនកាំបិតចំនួន០១ដើមធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងមាស មានទីលំនៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសត្រង់ឆ្អឹងជំនីផុតផ្នែកខាងឆ្វេង បន្ទាប់មកលួចមាសសន្លឹកចំនួន ៥៥ តម្លឹង រួចបានគេចខ្លួនទៅដោយសុវត្ថិភាព។
ពាក់ព័ន្ធករណីនេះ បើតាមការបញ្ជាក់ពីលោក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមនារសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៦នេះថា យើងកំពុងធ្វើការស្រាវជ្រាវ ។
ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នឹងចាំមើលថា តើស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រើពេលប៉ុន្មានម៉ោងថ្ងៃក្នុងការចាប់ជនសង្ស័យនេះបាន អង្គភាពសារព័ត៌មាន ណាញធីវី នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ ៕




