ចាប់ខ្លួនមន្ត្រីម្នាក់ខណៈចេញសែកស្អុយចំនួន៥ម៉ឺនដុល្លារ តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ

សារព័ត៌មាន ណាញធីវី

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ចការ​រិ​ល័យ​នគរ​បាន​ព្រហ្មទណ្ឌ កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រីរាជការ​ម្នាក់​បញ្ជូន​ទៅ​តុលាការ ដោយ​ជាប់ចោទ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ចេញ​មូលប្បទានប័ត្រ «សែក​ស្អុយ​» ប្រមាណ​៥ ម៉ឹ​ន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ភា​គឺ​ដើមចោទ ។នេះបើយោងតាមអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។

ជនសង្ស័យ​មានឈ្មោះ កែវ ច័ន្ទ​ន​រ៉ា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់​ផ្ទះ​លេខ​៣១ ផ្លូវ​១២២ ភូមិ​៩ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ខ្លួន​តាម​ដីកា​បញ្ជា​របស់​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យបណ្តឹង​របស់​អាជីវករ​ម្នាក់ នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត (​មិន​បំពេញ កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​) ដោយ​ប្រើប្រាស់​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​”​សែក​ស្អុយ​ចំនួន​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០២៥ ។

សូមបញ្ជាក់ថា សំណុំ​ង​ខាងលើ​នេះ មក​ដល់​ព្រឹក​ទី​១៧ ខែមករា ឆ្នាំ​២០២៦ តំណែង​អយ្យការ​បាន​បញ្ចប់​ការ​បើក​ការ​ស៊ើបសួរ​ហើយ ដោយ​កំពុង​ស្ថិត​ការ​ពិ​ចារណា​ត្រូវ​បន្ត​នីតិវិធី​ទៅ​មុខ​ទៀត ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី​នឹងធ្វើពីប្បន្នភាពរឿងនេះបន្ថែមនៅវគ្គក្រោយ៕ ដោយ៖ នាគក្រហម 







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top