សម្ដេចធិបតី៖ ពីពេលនេះទៅ ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងលែងមានរង្វាន់ទៀតហើយ ខណៈសម្តេចលើកទឹកចិត្តឲ្យដាក់រង្វាន់ចំពោះទឹកសុទ្ធ

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គ្រប់ស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់ នឹងមិនឱ្យមានដាក់រង្វាន់ទៀតនោះទេ និងបានណែនាំឲ្យកាត់បន្ថយផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង នៅតាមប៉ាណូធំៗនៅតាមផ្លូវសាធារណៈផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីខួប៨០ឆ្នាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រគល់ សញ្ញាបត្រជូននិស្សិតជ័យលាភី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន បញ្ជាក់ថា រាជរដ្ឋាភិបាលឲ្យបញ្ចប់ទាំងស្រុងចំពោះការផលិតស្រាបៀគ្រប់ប្រភេទ និងភេសជ្ជប៉ូវកម្លាំងដាក់ រង្វាន់ក្នុងក្រវិលកំប៉ុង ប៉ុន្តែសម្តេចលើកទឹកចិត្តឲ្យដាក់រង្វាន់ចំពោះទឹកសុទ្ធ។

សម្ដេចធិបតី បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺបញ្ចប់ទាំងស្រុងនូវការគាស់ក្រវិលត្រូវរង្វាន់ពីគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ មិនមែនហាមមិនឱ្យផលិត និងផឹកទេ តែត្រូវផឹកមានកម្រិត មានការទទួលសុខត្រូវ និងពិសេសផឹកហើយកុំបើកបរ។

សម្ដេចធិបតី ក៏បានណែនាំឱ្យមានវិធានការបង្ការសុខភាពសាធារណៈ ជាពិសេសនៅតាមសាលារៀន គឺវិធានការគ្រប់គ្រងតាមសាលារៀន ដែលក្រសួងអប់រំ បានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងចំណីអាហារ ដែលប៉ះពាល់សុខភាពកុមារ។ ជំងឺខ្លះវាមិនកើតភ្លាមទេ តែការហូបដដែលៗយូរឆ្នាំទៅ ទើបវាបង្កើតបញ្ហា៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top