ការថ្លែងបែបនេះក្នុងឪកាសអញ្ជើញចូលរួម ស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៦ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ។
លោកជំទាវបន្តថា ការថយចុះនេះ បណ្ដាលមកពីកត្តាចម្បងៗមួយចំនួន រួមមានការធ្លាក់ចុះនៃទេសចរបរទេស និងការធ្លាក់ចុះនៃការបរិច្ចាគពីសប្បុរសជន ដែលអាចបណ្ដាលមកពីកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ព្រមទាំងពីវិបត្តិសកល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា ទោះបីជាចំណូលសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦ មានការធ្លាក់ចុះបន្តិចក៏ដោយ, ក៏ចំណូលដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ជាងការរំពឹងទុក បើធៀបនឹងយុទ្ធនាការឆ្នាំ២០២៥ ពោលគឺបានកើនឡើងពី ៦ លានដុល្លារអាម៉េរិក។
ឯកឧត្តមបន្ថែមថា ក្នុងយុទ្ធនាការឆ្នាំ២០២៥ ដល់ ៦,៣៨ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៦ ដោយក្នុងនោះសប្បុរសជនចូលរួមបរិច្ចាគក្នុងយុទ្ធនាការដ៏ធំ និងសំខាន់នេះ ក៏មានការកើនឡើងផងដែរ គឺកើនឡើងពីចំនួនប្រមាណ ៣០ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ ដល់ប្រមាណ ៣៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៦។
សូមបញ្ជាក់ជូនថា យោងតាមរបាយការណ៍លទ្ធផល ឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យគន្ធបុប្ផា, ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណី ទទួលបានសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដែលក្នុងនោះ រួមមាន៖
• ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៥១២ ៤៦៧ ករណី
• ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរ ចំនួន ១១៣ ៥៣៨ នាក់
• ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម ចំនួន ៥ ៨៦៣ នាក់
• កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៦២៦ នាក់
• ផ្ដល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៥២ ៥១៣ ករណី, និង
• ផ្ដល់សេវាសម្រាលកូនចំនួន ៩ ៧៤៦ នាក់៕







