លោតសម្លាញ់ខ្លួនមិនបានសម្រេច ខណៈគ្រាន់តែឈ្លោះគ្នាជាមួយសង្សា ធ្វើឲ្យស្ត្រីចិនម្នាក់លោតពីជាន់ទី២ ធ្លាក់ទើរជាន់ទី១ បណ្ដាលឱ្យរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

សារព័ត៌មាន ណាញធីវី

រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បានឈ្លោះប្រកែកជាមួយបុរសជាសង្សារ ដែលជាជនជាតិចិនដូចគ្នា នាងក៏លោតពីលើជាន់ទី២នៃអគារខុនដូមួយកន្លែង មកទើរនៅលើជាន់ទី១ រួចក៏លោតចុះពីលើជាន់ទី១បន្តទៀតទើបធ្លាក់ដល់ដី ប៉ុន្តែមិនស្លាប់ឡើយ គ្រាន់តែរបួសភ្នែកខាងឆ្វេង និងដៃជើងទាំងសងខាងប៉ុណ្ណោះ ។


ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៦ នៅចំណុចខុនដូមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ស្ត្រីខាងលើនោះឈ្មោះ HUANG PING ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ កាន់លិខិតឆ្លងដែនលេខEN3459617 សព្វថ្ងៃស្នាក់នៅអគារខុនដូ (ដែលជាទីតាំងកើតហេតុ) ។


សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជនជាតិចិនរូបនោះ បានមានទំនាស់ជាមួយបុរសជនជាតិចិនម្នាក់ទៀតដែលជាសង្សារប៉ុន្តែពុំទាន់ដឹងច្បាស់ថា អ្នកទាំង២ទាស់ផ្ដើមចេញពីរឿងអ្វីនោះទេ ។ បន្ទាប់មកស្រាប់តែនាងបានលោតពីជាន់ទី២អគារខូនដូខាងលើ ដើម្បីសម្លាប់ខ្លួន ប៉ុន្តែជាសំណាងបានធ្លាក់មកទើរលើជាន់ទី១ មិនបានធ្លាក់ដល់ដីនោះឡើយ ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះ នាងមិនបានបោះបង់ចោលការចង់ស្លាប់នោះទេ ក៏បានក្រោកឡើងរួចលោតចុះពីលើជាន់ទី១បន្តទៀត បណ្ដាលឱ្យធ្លាក់មកដីរងរបួសភ្នែក និងដៃ ជើងទាំងសងខាងធ្ងន់ធ្ងរតែម្ដង ។ ខណៈនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាទៅមើលកន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះដឹកនាងទៅកាន់គ្លីនិកចិនមួយកន្លែង ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង ។



ទោះបីជាបែបណានេះគ្រាន់តែជាព័ត៌មានបឋមពីសមត្ថកិច្ចតែប៉ុណ្ណោះ ចំណែកព័ត៌មានលម្អិត និងច្បាស់បែបណានោះ និងដឹងនៅពេលក្រោយទៀត ដោយខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top