រាជធានីភ្នំពេញ ៖ ផលិតផលសម្រកទម្ងន់មួយប្រភេទដែលមានឈ្មោះថា «សារ៉ានេ» កំពុងតែរងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ បន្ទាប់ពីរកឃើញថា ផលិតផលនេះមានការបន្លំភ្នែកអតិថិជនយ៉ាងធ្ងន់ធ្ងរ ដោយនាំចូលទំនិញពីប្រទេសចិន រួចមកប្តូរសំបកវេចខ្ចប់ថ្មីតាំងខ្លួនជាផលិតផលខ្មែរ។
យោងតាមប្រភពព័ត៌មានដែលដែលណាញធីវី ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា អតិថិជនជាច្រើនដែលធ្លាប់តែគាំទ្រ និងចង់ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក មានការហួសចិត្តជាខ្លាំង នៅពេលដែលពួកគេទិញផលិតផលសម្រកទម្ងន់ «សារ៉ានេ» នេះទៅប្រើប្រាស់ ប៉ុន្តែពេលបើកប្រអប់ភ្លាម ស្រាប់តែរកឃើញថា ជាផលិតផលមានប្រភពមកពីប្រទេសចិនទៅវិញ។ ទង្វើនេះត្រូវបានគេរិះគន់ថា ជាការធ្វើអាជីវកម្មមិនស្មោះត្រង់ និងបោកប្រាស់ទំនុកចិត្តអ្នកប្រើប្រាស់យ៉ាងខ្លាំង។
ការរកឃើញភាពមិនប្រក្រតីទាំងនោះ ដូចជាការយកផលិតផលដើមពីប្រទេសចិន មកច្រកប្រអប់ និងប្តូរកញ្ចប់ថ្មី ដោយបោះពុម្ភផ្សាយបំភ័ន្តថាជាផលិតផលរបស់ខ្មែរពិតៗ។ តាមការពិនិត្យលើសំបកវេចខ្ចប់ ផលិតផលសម្រកទម្ងន់មួយនេះ មិនមានចុះបញ្ជីការប្រវេទន៍ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ឬស្ថាប័នជំនាញពាក់ព័ន្ធដូចជាក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវនោះឡើយ។
មហាជនបានអះអាងបន្ថែមថា ផលិតផលដើមប្រភពពីប្រទេសចិននោះ ធាតុពិតគ្រាន់តែជាប្រភេទ «តែ» សម្រាប់ឆុងទឹកផឹកធម្មតាប៉ុណ្ណោះ មិនមែនជាអាហារបំប៉ន ឬមានមុខងារជួយសម្រកទម្ងន់ និងរំលាយខ្លាញ់ដូចការផ្សំឡើង និងផ្សព្វផ្សាយនោះទេ។
យោងតាម គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រកាសនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះថា ៖ ក្លែងបន្លំ ឬធ្វើឲ្យភាន់ច្រឡំអំពីប្រភពដើម ប្រភេទ ឬគុណភាពពិសេសនៃទំនិញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០ ០០០(ពីរលាន)រៀល ទៅ២០០០០ ០០០(ម្ភៃលាន)រៀល ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ចំពោះអំពើក្លែងបន្លំ ឬធ្វើឲ្យភាន់ច្រឡំអំពីប្រភពដើម ប្រភេទ ឬគុណភាពពិសេសនៃទំនិញដែលបង្ហាញ លើសំបកវេចខ្ចប់គ្រប់ប្រភេទ ឬលើឯកសារផ្សាយពាណិជ្ជកម្ម ឬលើឯកសារផ្សេងទៀតដែលទាក់ទង ទៅនឹងទំនិញដែលអាចនាំឲ្យមានការយល់ខុសពីប្រភពដើមរបស់ផលិតផល ។
ករណីនេះបានធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់ជាច្រើន សម្តែងការមិនពេញចិត្ត និងកំពុងរង់ចាំអ៊ុតមើលថា តើសមត្ថកិច្ច និងអាជ្ញាធរជំនាញ នឹងបើកការស្រាវជ្រាវដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់លើម្ចាស់ផលិតផលខាងលើដែរឬទេ ប្រសិនបើរកឃើញថាមានចេតនាក្លែងបន្លំប្រភពដើម្បីបោកប្រាស់ពលរដ្ឋពិតប្រាកដមែននោះ។
ជុំវិញការរិះគន់ខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្វើការទំនាក់ទំនាក់ទំនងទៅលោក សារ៉ានេ ម្ចាស់ផលិតផលខាងលើនេះដោយលោក បានបញ្ជាក់ថា ដោយមើលឃើញពីការគាំទ្រពីអតិថិជនលោកបាននាំចូលផលិតពីចិនមកខ្មែរត្រឹម១០០ប្រអប់ប៉ុណ្ណោះ ក្នុងការនាំចូលអំឡុងខែ៤កន្លងទៅ តែលោកផ្អាកការនាំចូលហើយ ក្រោយលេចព័ត៌មានរឿងអាស្រូវនេះ។ ទោះជាយ៉ាងណា ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ ០១២ ៧៩៩ ៥៧២ ណាញធីវីនឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕
#9tvnews



.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)
