កម្មវិធីប្រកួតប្រជែងគណិតវិទ្យា SIMO Cambodia បានបើកការចុះឈ្មោះសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៣ ដល់ទី ១២

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ SIMO Cambodia (Science Intelligence Mathematics Olympiad) គឺជាកម្មវិធីប្រកួតប្រជែងគណិតវិទ្យាស្តង់ដាមួយ ដែលបានផ្ដល់ឳកាសឲ្យសិស្សានុសិស្សដែលចង់សាកល្បងសមត្ថភាពឬពង្រឹងចំណេះដឹងផ្នែកគណិតវិទ្យា ត្រៀមប្រលងអាហាររូបករណ៏ និងប្រឡងថ្នាក់ជាតិផ្សេងៗ ជាមួយនឹងលំហាត់កម្រិតអន្តរជាតិ ។ ក្នុងសម័យបច្ចុប្បន្នដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សមត្ថភាពក្នុងការគិតវិភាគ និងដោះស្រាយបញ្ហា ក្លាយជាជំនាញសំខាន់មួយដែលមិនអាចខ្វះបាន។ គណិតវិទ្យា ដែលត្រូវបានគេហៅថាជាភាសានៃតក្កវិជ្ជា និងនវានុវត្តន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជំនាញទាំងនេះ។ ដោយយល់ដឹងពីសារៈសំខាន់នេះ កម្មវិធីប្រកួត Science Intelligence Mathematics Olympiad (SIMO) Cambodia បានកើតមានឡើងដើម្បីជាវេទិកាដែលលើកស្ទួយទេពកោសល្យ និងបំផុសគំនិតយុវជនជំនាន់ថ្មី ។ ជាងនេះទៅទៀត SIMO Cambodia ក៏មានតួនាទីសំខាន់ក្នុងការត្រៀមសិស្សឲ្យរួមចំណែកក្នុងឆាកអន្តរជាតិ ។ 


SIMO Cambodia មានចក្ខុវិស័យក្នុងការបំផុសគំនិត និងបង្កើនសមត្ថភាពយុវជនកម្ពុជា ឲ្យមានជំនាញគណិតវិទ្យាយ៉ាងរឹងមាំ អាចគិតវិភាគបានច្បាស់លាស់ ដោះស្រាយបញ្ហាបានច្នៃប្រឌិត និងចូលរួមប្រកួតប្រជែងដោយទំនុកចិត្ត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ SIMO Cambodia មានចក្ខុវិស័យខ្ពស់ក្លាយជាវេទិកាឈានមុខគេ ក្នុងការបណ្តុះបណ្តាលចំណង់ចំណូលចិត្តផ្នែកបញ្ញា ការសិក្សបែបច្នៃប្រឌិត និងការយល់ដឹងជ្រាលជ្រៅអំពីគណិតវិទ្យា ខណៈពេលជំរុញនូវនវានុវត្តន៍ ភាពអត់ធ្មត់ និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិរបស់សិស្សានុសិស្ស។ តាមរយៈការប្រកួតដែលមានគុណភាពខ្ពស់ យើងមានបំណងបើកឱកាសឲ្យសិស្សានុសិស្សបង្ហាញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។


សូមបញ្ជាក់ជូនថា SIMO Cambodia រដូវកាលទី១បានប្រព្រឹត្តទៅកាលពីឆ្នាំ ២០២៥ កន្លងទៅដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អាណាព្យាបាលសិស្ស សិស្សានុសិស្សដែលជាបេក្ខជនប្រលង ជាពិសេសគឺគ្រឹះស្ថានសិក្សាផ្សេងៗផងដែរ ។ នារដូវកាលទី២នេះ SIMO បានបើកការចុះឈ្មោះម្ដងទៀតហើយដែលជាឳកាសដ៏ល្អសម្រាប់បេក្ខជនដែលកំពុងតែត្រៀមខ្លួនសម្រាប់ពង្រឹងសមត្ថភាពខ្លួនសម្រាប់ការប្រលងផ្សេងៗផង និងកំពុងតែត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតប្រជែងនូវកម្មវិធី SIMO ផ្ទាល់តែម្ដង ។ បេក្ខជនអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការប្រលង ជ័យលាភី និងការចុះឈ្មោះតាមរ: គណនីផ្លូវការរបស់ SIMO Cambodia នៅលើ Facebook និងទំព័រផ្សេងៗទៀតផងដែរ ។




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top