លោក ឡេង ប្រាថ្នា៖ ក្រុមហ៊ុន Leang Leng Sauce Co., Ltd. គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន 10 ដំបូងគេដែលបានចូលរួមជាផ្លូវការជាមួយ Hang24

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ លោក ឡេង ប្រាថ្នា កូនប្រុសច្បងរបស់ម្ចាស់សហគ្រាស លាង ឡេង បានចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះ Hang24 ក្នុងការដាក់ឱ្យដំណើរការអេបរបស់ពួកគេ។ លោកបានលើកឡើងថា «វាពិតជាអស្ចារ្យណាស់ដែលបានឃើញវេទិកាក្នុងស្រុកបន្តរីកចម្រើន និងបង្កើតឱកាសកាន់តែច្រើនសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា»។


កូនប្រុសសហគ្រាស លាង ឡេង បានបន្ថែមថា Hang24 រួមបញ្ចូលគ្នាទាំងកម្មវិធីទូរស័ព្ទ និងវេទិកាគេហទំព័រ ដែលធ្វើឱ្យការទិញទំនិញតាមអ៊ីនធឺណិតកាន់តែល្អ និងងាយស្រួលសម្រាប់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះក៏ផ្តល់ការដឹកជញ្ជូនមួយថ្ងៃនៅជុំវិញទីក្រុងភ្នំពេញ។ ពួកគេមានផលិតផលចំនួន 8 ប្រភេទផ្សេងៗគ្នា ដែលគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់។


លោក ឡេង ប្រាថ្នា បញ្ជាក់យ៉ាងច្បាស់ទៀតថា យើងមានមោទនភាពដែលក្រុមហ៊ុន Leang Leng Sauce Co., Ltd. គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន 10 ដំបូងគេដែលបានចូលរួមជាផ្លូវការជាមួយវេទិកានេះ។ យើងទន្ទឹងរង់ចាំការរីកចម្រើនជាមួយគ្នា និងនាំយកផលិតផលរបស់យើងឱ្យកាន់តែខិតជិតអតិថិជនកាន់តែច្រើនតាមរយៈពាណិជ្ជកម្មឌីជីថល៕ 









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top