Cosmo Cambodia 2026 ល្បីថានឹងធ្វើឱ្យកក្រើកជាងមុន ព្រោះទទួលបានដៃគូរសហការធំយ៉ាងច្រើន ត្រៀមវេទិការនិងឆាកធំជាងមុន ខណៈសូម្បីតែក្រុមហ៊ុន Ganzberg Snow ក៏ចូលរួមសហការជាមួយកម្មវិធីនេះផងដែរ

សារព័ត៌មាន ណាញធីវី
ភ្នំពេញ៖ ថែ្លងក្នុងពិធីប្រកាសចុះកិច្ចព្រមព្រៀងជាមួយបណ្តាក្រុមហ៊ុនដៃគូសហការទាំងក្នុងស្រុកនិងអន្តរជាតិ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយនៅកម្ពុជាគឺ COSMO CAMBODIA បានប្រកាសនូវទម្រង់ថ្មីប្លែក ដោយបង្កើតកម្មវិធីផ្នែកបុរសឱ្យចូលរួមប្រកួតដំណាលនឹងកម្មវិធីនារី។


អ្នកនាង (Mrs.) Tiffany Vu នាយកគ្រប់គ្រងកម្មវិធី Cosmo Cambodia បានថ្លែងឱ្យដឹងថា ឆ្នាំ២០២៦នេះ សូមណែរនាំនូវកម្មវិធីថ្មីមួយទៀតគឺ MISTER COSMO ដែលនឹងចូលរួមជាផ្នែកថ្មីមួយ សម្រាប់ការប្រកួតឆ្នាំនេះ ហើយលោកស្រីក៏សង្ឃឹមថា MISTER COSMO និង MISS COSMO នឹងនាំនូវសម្ធិផលថ្មីមួយ ដ៏អស្ចារ្យសម្រាប់កម្ពុជា។ សម្រាប់កម្មវិធីទាំងពីរនេះ ក៏សូមប្រកាសនឹងធ្វើការប្រកួតរួមគ្នាក្នុងពេលតែមួយតែម្តង។

អមដោយការសាទរនិងសម្លេងទះដៃអបអរនូវការប្រកាសបើកដំណើរកម្មវិធីប្រកួតចាប់ពីពេលខែឧសភានេះតទៅ អ្នកនាង (Mrs.) Tiffany Vu បានអះអាងថា នឹងត្រៀមរៀបចំកម្មវិធី ថ្មី និងប្លែក ល្អជាងមុន ជាពិសេសគោលដៅលើកមុខប្រទេសកម្ពុជាកាន់តែខ្លាំងជាងមុន។ សម្រាប់ផ្នែកបុរសដែលនឹងចូលមកជាមួយគ្នា នឹងការប្រកួតដំណាលគ្នានឹងផ្នែកនារី ត្រូវចាប់ផ្តើម ថ្ងៃទី២៣ ឧសភា ខាងមុខនេះដោយត្រៀមបង្ហាញមុខបេក្ខភាពជាផ្លូវការ និងបំពាក់ឈៀកលេខសម្គាល់ខ្លួន។

 
មិនត្រឹមតែប៉ុណ្ណោះ សន្និសីទសារព័ត៌មានប្រកាសបើកដំណើរការនិងចុះ MOU ជាមួយបណ្តាក្រុមហ៊ុនឧបត្ថម្ភសម្រាប់ឆ្នាំ២០២៦ COSMO CAMBODIA បានឱ្យដឹងថា វគ្គបង្ហាញបេក្ខភាពជាផ្លូវការ និង វគ្គប្រកួតឈុតហែលទឹក នឹងរៀបចំឡើងនាថ្ងៃទី២៣ ឧសភា ខាងមុខនេះ ក្នុងទឹកដីខេត្តកោះកុង នៅឯឆ្នេរសមុទ្រ តារាសាគរ។ Cosmo Cambodia បានដាក់គោលដៅ យកទីតាំងតំបន់ទេសចរណ៍ខេត្ត កោះកុង មួយនេះ ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ ខុសពីឆ្នាំមុនដែលបានលើកស្ទួយនិងផ្សព្វផ្សាយខេត្តស្ទឹងត្រែង។

ជាមួយគ្នានោះដែរ ម្ចាស់ម្គុដ២០២៥ កញ្ញា ផន ស្រីពី ក៏ថ្លែងចំណាប់របស់ខ្លួនទាំងក្តីរំភើបនិងស្រក់ទឹកភ្នែកផងដែរ ដោយឃើញថា សន្ទុះការគាំទ្រសម្រាប់ឆ្នាំ២០២៦ កើនឡើងច្រើនជាពិសេសយុវ័យជាច្រើនពេញចិត្តស្រលាញ់ លើកម្មវិធី Cosmo Cambodia ដែលធ្វើឱ្យបណ្តាញក្រុមហ៊ុនជាតិនិងអន្តរជាតិជាច្រើនបានចូលរួមឧបត្ថម្ភ សម្រាប់ដំណើរការប្រកួតទាំង MISTER COSMO និង MISS COSMO 2026។

សូមជម្រាបផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Grand Final Coronation Night គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីស្វែងរកម្ចាស់មកុដជំនាន់ថ្មី ដែលនឹងតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ។ សូមរង់ចាំទស្សនា និងតាមដានទាំងអស់គ្នា តើនរណាជាម្ចាស់មកុដរបស់កម្មវិធីលំដាប់អន្តរជាតិមួយនេះ? 
























































 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top