នារីរងគ្រោះជ្រុះបាត់ទូរស័ព្ទដៃ ទំនាក់ទំនងមកលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ ជួយស្វែងរករហូតឃើញវិញ!

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖  អាវុធហត្ថរាជធានីភ្នំពេញនៅវេលាម៉ោង១២:៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានទទួលបណ្តឹងផ្ទាល់មាត់ពីនារីរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីជ្រុះបាត់ទូរស័ព្ទមួយគ្រឿងនៅចំណុចផ្លូវ២៦១ កែង១៨៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរើសបាន។



 ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុសហការជាមួយនារីរងគ្រោះខាងលើតាមស្វែងរកទូរស័ព្ទដែលបាត់នោះរហូតរកឃើញប្រជាពលរដ្ឋដែលរើសទូរសព្ទបាន នៅចំណុចផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលរើសបានទូរសព្ទនោះ ក៏យល់ព្រមប្រគល់ទូរសព្ទនោះឲ្យទៅម្ចាស់ដើមវិញផងដែរ។





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top