បញ្ជាការដ្ឋានកងទ័ពជើងអាកាសបរិច្ចាគថវិកាចំនួន ៩៥ ៤៨០ ០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

សារព័ត៌មាន ណាញធីវី

ភ្នំពេញ៖ ក្រុមការងារនៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ឹម សុធី ស្នងការឃោសនាព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្នុងខណៈដែលឯកឧត្តមឧត្តមសេនីយ៍ទោ នាំថវិកាបរិច្ចាគចំនួន ៩៥ ៤៨០ ០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកាចំនួន ៩៥ ៤៨០ ០០០ រៀល នេះ ទទួលបានពីការចូលរួមបរិច្ចាគប្រចាំឆ្នាំ និងដោយស្ម័គ្រចិត្ត ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ១ ៥៤៦ នាក់ ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្រោមការដឹកនាំរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង ចំពោះការចូលរួមដឹកនាំចលនាកៀរគរថវិកាបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ។ 

សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

លេខទំនាក់ទំនង ៖ 

📞 061 701 111

📞 010 543 666







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top