​​ដេប៉ូ​​លក់​ខ្សាច់​ជា​ច្រើន​កន្លែង​ ក្នុង​ឃុំ​អ្នក​លឿង ខេត្តព្រៃវែង រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាជន​សងខាង​ផ្លូវ​លើទីតាំងនេះ

សារព័ត៌មាន ណាញធីវី

​ខេត្តព្រៃវែង​ ៖ ដេ​ប៉ូលក់​ខ្សាច់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បង្ក​ការ​ប៉ះពាល់​រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាជន​សងខាង​ផ្លូវ​នឹង​អ្នក​ធ្វើ​ដំណើរ​ ។ ​ដោយសារ​ម្ចាស់​ដេ​ប៉ូ​លក់​ខ្សាច់​ទាំងនោះ​ប្រើប្រាស់​រថយន្ត​ធំ​ៗ​ដឹក​ជញ្ជូន​ខ្សាច់​ដាក់​ហៀរៗផ្លូវ ​វិច​ខ្ចប់​មិន​បាន​ត្រឹមត្រូវ បើកបរ​លឿន​ៗ​បង្ក​អោយ​ទឹកនឹង​ដីខ្សាច់​ជ្រុះ​ហូរ​ពេញ​លើ​តាម​ដងផ្លូវ​ធ្វើ​អោយ​ផ្លូវ​កៅស៊ូ​ ឬ​ផ្លូវ​បេតុង​ក្លាយទៅជា​ផ្លូវ​ដីខ្សាច់ បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ធ្ងន់ធ្ងរ​នឹង​អាច​ប្រឈម​​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង ​។


ជា​ពិសេស​នៅ​ពេល​ស្ងួត​ទឹក​ពិបាកធ្វើ​ដំណើរ​ដោយសារ​ហុយ​ដី​ខ្សាច់​​ឡើង​ទ្រលោម​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ផ្លូវដង្ហើម​របស់​ប្រជាជន​យ៉ាងធ្ងន់ធ្ងរ ​។ ​មិនតែប៉ុណ្ណោះ​ការ​ដឹក​ជញ្ជូន​ក៏សុទ្ធតែ​ផ្ទុក​លើស​ទម្ងន់​ដែរ ទើប​ធ្វើ​អោយ​ផ្លូវ​ដែល​ទើបនឹង​សាងសង់​រួច​បើក​អោយ​ដំណើរការ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៍​មាន​កន្លែង​ខ្លះ​មានទឹក​ដក់​ស្រុតប្រះ​​បណ្តើរ​ៗ​ហើយ​ដែរ​ ។


ជុំវិញបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺពីលោក កៅ ពិសី អភិបាលស្រុកពាមរក៍ បាននោះទេ គិតត្រឹមរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ដោយសារពុំមានលេខទំនាក់ទំនង  ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី​ នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមលេខ៖ 012 799 572 ណាញធីវី​ នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៀតនៅវគ្គក្រោយ៕ 











 

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top