ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី “រាត្រីសមោសរថ្នាក់ដឹកនាំកម្មវិធីសហប្រតិបត្តិការសិង្ហបុរី ឆ្នាំ២០២៦”

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធី “រាត្រីសមោសរថ្នាក់ដឹកនាំកម្មវិធីសហប្រតិបត្តិការសិង្ហបុរី ឆ្នាំ២០២៦” ជាមួយនឹងវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិមួយចំនួនទៀត នាល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh។


នាឱកាសនេះ ឯកឧត្តម ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឡើងវិញពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ដោយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងជួយពង្រឹងចំណងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ៕

#MLVT #HENGSour #9tvnews 













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top