ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាចំនួន ៧៥ ៤៦០ ០០០ រៀល និង ៨៩០ ដុល្លារ ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានចូលរួមបរិច្ចាគប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានគិតគូរកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំ២០២៦ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។
សូមគោរពជម្រាបជូនថា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា មិនត្រឹមតែបានចូលរួមដឹកនាំការពិនិត្យ និងព្យាបាលជំងឺទារក, កុមារ, និងសេវាសម្ភពដល់ស្រ្តីមានផ្ទៃពោះ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបរិច្ចាគថវិកាជាប្រចាំឆ្នាំ តាមរយៈជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៀតផង។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
លេខទំនាក់ទំនង ៖
📞 061 701 111
📞 010 543 666

.jpg)
.jpg)
