ផ្អើលអស់ពលរដ្ឋ ក្រោយកូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម បេីកឡានស្រវឹងបុកក្មេងវ័យជំទង់ម្នាក់រួចបោះសម្ដីថា «ងាប់សង២មុឺនដុល្លារ» ត្រូវពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃបែកក្បាល

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ លោកសាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស កូនប្រុសរបស់លោក ភោគ សាវុធ អភិបាលស្រុកកងមាស ខេត្តកំពង់ចាម បានបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរពួសធ្ងន់ រួចឆ្លៀតបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជនបង្ក។


ហេតុការណ៍​នេះ​ បាន​កេីត​ឡើង​នៅយប់ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។


សូមបញ្ជាក់ថា លោកសាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស ដែលស្រវឹងជោគជាំ បើករថយន្ដម៉ាក FORTHING ពាក់​ផ្លាក​លេខ​ កម្ពុជា​ P.YEAN.7 បានបេីក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA TODAY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1J-4604​បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ​។


ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫ​ស្សីកែវ​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។


ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺពីជនបង្កលោក សាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស ដែលបង្កឲ្យក្មេងម្នាក់បានរង់របួសធ្ងន់ធ្ងរបាននោះទេ គិតត្រឹមថ្ងៃទី១៩  ខែមិនា ឆ្នាំ២០២៦នេះ ដោយារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ 012 79 95 72 ណាញធីវី នឹងធ្វើបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕


















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top