រដ្ឋមន្ត្រីមហាផ្ទៃ ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត

សារព័ត៌មាន ណាញធីវី

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។


នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ស​ សុខា បានថ្លែងថា «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។ 


ទោះបីមានការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃក៏ដោយ តែនៅតាមគោល គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ បានថតបង្ហោះពីសកម្មភាពដែលក្រុមមន្ត្រីនគរបាលចរាចរណ៍ កំពុងបន្តសកម្មភាពចាប់ផាកពិន័យចរាចរណ៍ ដដែល។ តើនៅត្រង់ចំណុចនេះ មន្ត្រីនគរបាលចរាចរណ៍ បានទទួលការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែរឬទេ?៕ 






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top