ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារ​ជិត ៣ពាន់​កន្លែង កំពុងរង់​ចាំ​អតីត​ពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារធ្វើ

សារព័ត៌មាន ណាញធីវី

(ភូមិភាគឦសាន្ត)៖ បណ្ដាខេត្តចំនួន ៤ ដែលស្ថិតនៅ​ភូមិ​ភាគឦសាន្ត នៃប្រទេសកម្ពុជា មាន​ឱកាស​ការងារ​ជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់​ជូនអតីត​ពលករ​ត្រឡប់​មក​ពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើ​តាមក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពីពេលថ្មីៗនេះ។


សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា គិត​ត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តដែល​ស្ថិតនៅ​ភូមិ​ភាគឦសាន្តរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្ត​មណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៣,៧៨៨​កន្លែង កំពុងរង់ចាំ​បងប្អូនអតីត​ពលក​រត្រ​ឡប់​មកពី​ប្រទេសថៃ និងអ្នក​កំពុងស្វែង​រកការ​ងារធ្វើ​ក្នុង​វិស័​យ​កសិ​កម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។


បើតាមក្រសួងការងារ ដើម្បីទទួល​បានឱកាស​ការ​ងារ​ទាំង​នោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នកកំពុងស្វែងរកការងារធ្វើ អាច​ស្វែងរក​លេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យ​ដែល​ខ្លួន​ពេញ​ចិត្តបាន​តាម​រយៈខិតបណ្ណការ​ងាររបស់​ក្រសួង​ដែល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​លម្អិត។


ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន សហ​គ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរក​កា​រងា​រទាំង​អស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់​ទង​មក​ប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្រប​សម្រួល​ស្វែង​រកការងារជូនផងដែរ៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top