ភ្នំពេញ៖ បែកធ្លាយពេញបណ្តាញសង្គមហ្វេសបុក ដោយបានលើកឡើងថា «គយចល័តតំបន់៣ គ្រប់គ្រងខេត្តចំនួន៣ ខេត្តកំពង់ស្ពឺ• ព្រះសីហនុ និង កោះកុង។ គយចល័តតំបន់៣ ទាំង៣តំបន់នេះបានឈរជើងនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែក ស្រែអំបិលហើយពួកគេអាចឈរជើងនៅ វាលរេញ ស្រុកព្រៃនប់»។នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន ណាញធីវី ទទួលបាននារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ប្រភពហ្វេសបុកដែលមានឈ្មោះថា «ខ្មែរអនឡាញ» បានបញ្ជាក់បន្តថា «បទល្មើសសេដ្ឋកិច្ចធ្ងន់ធ្ងរនេះលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អេស៊ីយូ និងអធិការកិច្ចក្រសួង សេដ្ឋកិច្ច គួរចុះតែពិនិត្យមើលការងាររបស់លោក ហង្ស វណ្ណ ប្រធានគយចល័តតំបន់៣ នេះផង ថាតើគាត់កំពុងធ្វើអ្វីខ្លះ ? ទំនិញគេចពន្ធចុងទីខណៈក្រុមឈ្មួញរើទំនិញចូលឃ្លាំង នៅ ខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍មកថា ខេត្តព្រះសីហនុមានច្រកពីរសំខាន់ៗដែលទំនិញគេចពន្ធឆ្លងកាត់គឺ ទំនប់រលក និង ស្ទឹងហាវ។ ករណីនេះ ធ្វើឱ្យគយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ មិនធ្វើការចុះបង្ក្រាបទំនិញគេចពន្ធសោះអីចឹង? តើគាត់កំពុងសម្ងំប្រមូលលុយស្រង់ដើមមែន ? សព្វថ្ងៃទំនិញគេចពន្ធកើតមានឡើងស្ទើរពេញ បន្ទុកនៅក្នុង ខេត្តព្រះសីហនុ»។
ប្រភពបន្តទៀតថា ក្នុងមួយ ឡានកុងទ័រតឺ ឈ្មួញត្រូវបង់លុយចំនួន២៥០ដុល្លារទៅឱ្យ គយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ កាលពីមុន ក៏ប៉ុន្តែឥឡូវនេះទំនងជាឡើងថ្លៃគឺអាចបង់លុយ ៣០០ ដុល្លារក្នុង មួយឡានកុងទ័រ តឺខណៈមួយថ្ងៃៗមាន ឡានកុងទ័រតឺ ធ្វើចរាចរាប់រយគ្រឿងទាំងយប់ទាំងថ្ងៃឆ្លងកាត់ ផ្លូវជាតិលេខ៤។ យោងតាមអាជីវករម្នាក់បានបង្ហើបថា ចំពោះឡានដឹកត្រី បន្លែ ផ្លែឈើ ពីសមុទ្រមក ភ្នំពេញ ឬពី ភ្នំពេញ ទៅខេត្តជាប់សមុទ្របើគយរកឃើញនូវបទល្មើស ត្រូវបង់លុយក្នុងមួយឡានសាំយ៉ុងពី១៥ម៉ឺន ទៅ៣០ម៉ឺនរៀលសុទ្ធតែគ្មានវិក័យបត្រ។ រីឯពេលចាប់រថយន្តដឹក ទំនិញម្តងៗបើនិយាយស្រុះស្រួលគ្នាបង់លុយក្នុងមួយឡាន២៥០០ដុល្លារបើមិនស្រុះស្រួលគ្នាទេ ត្រូវពិន័យទាំងក្បាលឡានទាំងទំនិញចាប់ពី ៥០០០ ដុល្លារ ទៅ៦០០០ដុល្លារ ក៏មានជាពិសេស ប្រភេទទំនិញគ្រឿងអេឡិចត្រូនិក បង្កប់ក្នុងទំនិញចម្រុះ។
ប្រភពខាងលើបន្ថែមទៀតថា គយចល័តតំបន់៣ឈរជើងនៅស្រែ អំបិល ចាំរាប់ ក្បាលឡានកុងទ័រតឺ យកលុយនោះ ការបង់ពន្ធចូលថវិការដ្ឋ ក្រុមអាជីវករបង់ពន្ធចូលរដ្ឋក្នុងរង្វង់២០ភាគរយតែប៉ុណ្ណោះ។
ពាក់ព័ន្នករណីខាងលើនេះ អង្គភាពសារព័ត៌មាន ណាញធីវី មិនអាចសុំការបំភ្លឺបន្ថែមពីលោក ហង្ស វណ្ណ ប្រធានគយចល័តតំបន់៣ បាននោះទេ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះដោយសារពុំមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា អង្គភាពសារព័ត៌មាន ណាញធីវី នូវតែរង់ចាំការបំភ្លឺគ្រប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាមលេខ 012 799 572 ណាញធីវី នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ៕






.jpg)

