ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី១៧។
កិច្ចប្រជុំនេះដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល,ឯកឧត្តមអនុប្រធានតំណាងលេខាធិការដ្ឋាន,ឯកឧត្តមតំណាងផ្នែកបណ្តុះបណ្តាល,ឯកឧត្តមប្រធានផ្នែកហិរញ្ញវត្ថុ,ឯកឧត្តមតំណាងផ្នែកសិល្បៈ និងកីឡា ,ឯកឧត្តមប្រធានផ្នែកផែនការយុទ្ធសាស្រ្ត ព្រមទាំងឯកឧត្ដម លោកជំទាវ ជាប្រធានអនុគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំ និងរៀបចំកម្មវិធីនានា របស់យ.គ.ក និងមន្រ្តីក្រុមជំនួយការលេខាធិការដ្ឋានគណ:ប្រចាំ។
កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជន ថ្នាក់កណ្ដាល បានពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅធានាប្រសិទ្ធភាព និងនិរន្តភាពការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។
