រោងចក្រលួចលាក់គ្មានច្បាប់ផលិតបារីរបស់ចិនស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានអាជ្ញាធរណាចុះធ្វើការទប់ស្កាត់ទាល់តែសោះ

សារព័ត៌មាន ណាញធីវី

(ខេត្តកណ្ដាល) ៖ រោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅត្រង់ចំណុចស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពិសេស គឺបង្កក្លិនអាសោចសុទ្ធតែសារធាតុគីមីសាយភាយដល់ផ្ទះប្រជាពលរដ្ឋនៅក្បែនោះតែម្ដង នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌មានស្ថាបនាពិត ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ។

រោងចក្រផលិតបារីរបស់ចិនមួយនេះ កំពុងតែទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងតែម្ដង ដោយស្ដុកទុកបារីរាប់សិបតោនរួចបញ្ជូនទៅក្រៅប្រទេសដោយគេចពន្ធទៀតផង តាមច្រករបៀងផ្សេងៗដែលគេបានសហការគ្នារួចរាល់ហើយ។ ម្យ៉ាងទៀតតាមប្រភពរបស់មន្រ្ដីជំនាញបានអះអាងប្រាប់ថា រោងចក្រមួយនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយអាចដំណើការទៅបានដោយរលូនគឺអាចមានខ្នងបង្អែកធំនៅពីក្រោយ និងចាំអន្ដរាគមន៍ទៅគ្រប់ពេលវេលា។

អ្វីដែលនឹកស្មានមិនដល់នោះ ការសាយភាយក្លិនបែបនេះទៅហើយ ម្ចាស់ទីតាំងហាក់មិនបានខ្វាយខ្វល់សុខទុក្ខរបស់ប្រជាពលរដ្ឋដែរ ឯមន្រ្ដីជំនាញបើទោះបីជាអ្នកសារព័ត៌មានបានផ្សាយជាច្រើនករណីទៅហើយក៏មិនឃើញមានការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬក៏បិទទីតាំងនោះតែម្ដងទៅ បើដឹងថាគ្មានច្បាប់អនុញ្ញាតយ៉ាងដូច្នេះ។ នាពេលកន្លងមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានកំណត់យ៉ាងច្បាស់លាស់នូវស្ដង់ដាដែលបានកំណត់តាមច្បាប់ និងផលិតនូវផលិតផលដែលមានគុណភាពមិនបណ្ដាលឲ្យមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាងឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ក្រុមការងារអធិការកិច្ច បានពិនិត្យឃើញថារោងចក្រមិនបានបំពាក់ប្រព័ន្ធបឺតខ្យល់ក្នុងអគារផលិតកម្មគ្រប់គ្រាន់ និងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេ។ រោងចក្រមានឡសម្ងួតចំនួន១គ្រឿង និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេ។ ក្រុមការងារបានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញ លើសកម្រិតកំណត់ស្ដង់ដា។

ជាក់ស្តែងចំពោះទីតាំងខាងលើនេះ ប្រជាពលរដ្ឋសំណើសុំឲ្យមន្ដ្រីជំនាញចុះពិនិត្យ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមមេត្តាចាត់មន្ដ្រីជំនាញចាត់វិធានការណ៍កន្លែងមួយនេះផង។ ទោះជាយ៉ាងណា អង្គភាពយើងខ្ញុំនូវតែរងចាំនូវការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំនឹងធ្វើពីបច្ចុប្បន្នភាពរឿងនៅវគ្គបន្ទាប់៕












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top