អង្គភាពសារព័ត៌មាន VOK TV Online យើងខ្ញុំសូមច្រានចោលទាំងស្រុងនូវខ្លឹមសាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ

Masterweb

អង្គភាពសារព័ត៌មាន VOK TV Online យើងខ្ញុំសូមច្រានចោលទាំងស្រុងនូវខ្លឹមសាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដែលបានចោទប្រកាន់មកលើអង្គភាពយើងខ្ញុំថាផ្សាយព័ត៌មានមិនពិត ឬប្រឌិតព័ត៌មាន យើងខ្ញុំសូមបញ្ជាក់ជូនលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ មេត្តាជ្រាបថា មុននឹងអង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយមានឯកសារគ្រប់គ្រាន់ និងរូបភាពជាក់ស្ដែង។


‎ដោយឡែកពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរស់នៅផ្សារតាំងក្រសាំងបានដាក់ជូន ឯកឧត្តមអភិបាលខេត្ដកំពង់ធំ មានត្រាទទួលរបស់រដ្ឋបាលខេត្ដត្រឹមត្រូវតាមនីតិវិធីក៏អង្គភាពយើងខ្ញុំទទួលបានដែរ។


‎តើយើងខ្ញុំប្រឌិតត្រង់ណា? សូមបកស្រាយអោយមានការច្បាស់ការណ៍និងលំអិតផង ជៀសវាងមហាជនមានការភន់ច្រឡំ កុំអាងលោកស្រីជាប្រធានមន្ទីរវាយតម្លៃដោយគ្មានការវិនិច្ឆយដោយភាពត្រឹមត្រូវ។ 


‎សូមជម្រាបជូន លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំថា  ចោទប្រកាន់អង្គភាពណាមួយ សូមលោកស្រីប្រធានពិនិត្យអោយបានគ្រប់ជ្រុងជ្រោយម៉ត់ចត់ជាមុនសិន៕


‎សូមលោកស្រីកុំធ្វើការងារតាមអារម្មណ៍?


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top